Connect with us

ព័ត៌មានជាតិ

បើកទំព័រប្រវត្តិសាស្ត្រថ្មី! កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់ ពង្រឹងកងទ័ពជើងគោកទ្វេភាគី

បានផុស

នៅ

រុស្ស៊ី​ ដែលជាប្រទេសមហាអំណាចសព្វាវុធមួយក្នុងចំណោមប្រទេសផ្សេងទៀតនៅលើពិភពលោក បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយកម្ពុជា ដើម្បីពង្រឹងវិស័យយោធា និងក្នុងគោលបំណងពង្រឹង ពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ ព្រមទាំងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខានេះ ធ្វើឡើងតាមរយៈ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងនាយឧត្តមសេនីយ៍ អាឡិក សាលលូកូវ (Oleg Salyukov) អគ្គមេបញ្ជាការកងទ័ពជើងគោក នៃសហព័ន្ធរុស្ស៊ី  កាលពីថ្ងៃទី​២០ ខែមិថុនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី។
សេចក្តីប្រកាសព័ត៌មាន កងទ័ពជើងគោកកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបខាងលើ សមភាគីទាំងពីរ បានសម្តែងនូវមោទកភាពចំពោះទំនាក់ទំនងមិត្តភាព ប្រកបដោយការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមកដែលជាមរតកបន្សល់ទុកដោយថ្នាក់ដឹកនាំជំនាន់មុន ជាពិសេស ចាប់តាំងពីឆ្នាំ១៩៩៣មក ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកគួរឱ្យកត់សម្គាល់ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច យោធា និងរវាងប្រជាជន។

សមភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-រុស្ស៊ី និយាយជារួម និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលបានបោះជំហានទៅមុខនិងសម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
ប្រភពដដែលគូសបញ្ជាក់ថា៖«ក្នុងឱកាសនៃជំនួបពិភាក្សាទ្វេភាគីនេះនិងដោយមានការអនុញ្ញាតពីក្រសួងការពារជាតិនៃ ប្រទេសទាំងពីរ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-រុស្ស៊ី បានសម្រេចចុះហត្ថលេខារួមគ្នាលើឯកសារ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង កងទ័ពជើងគោក នៃសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក»។

កងទ័ពជើងគោក ចាត់ទុកថា ឯកសារនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃទំនាក់ទំនងទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក និងជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវ សំដៅឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត។

គួរជម្រាបដែរថា តបតាមសំណើរបស់ភាគីរុស្ស៊ី , នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានដឹកនាំគណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីពិភាក្សាលើការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម