ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ក្រើនរំលឹកមន្ត្រី ត្រូវខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់បណ្តារាជធានី-ខេត្ត ត្រូវខិតខំផ្តោតសំខាន់លើការថែទាំ និងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងកិច្ចប្រជុំការងារប្រចាំខែមិថុនា ឆ្នាំ ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត កាលពីរសៀលថ្ងៃទី ២៦ មិថុនា លោករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ជាពិសេសថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់បណ្តាថ្នាក់រាជធានី-ខេត្ត ត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវធ្វើការចុះពិនិត្យជាប្រចាំ ជាពិសេសខិតខំផ្តោតសំខាន់លើការថែទាំ និងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនេះដែរ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំជាប្រធានអង្គភាពទាំងអស់ សូមផ្តល់ការបណ្តុះបណ្តាលជំនាញបន្តដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជំរុញការអនុវត្តការងារឱ្យកាន់តែរលូន និងនវានុវត្តន៍។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាល ព្រមទាំងសូមពាំនាំនូវការកោតសរសើរជូនមន្ត្រីសុខាភិបាលទាំងអស់ ពីសំណាក់ លោក សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ក្នុងឱកាសលោកអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ ដែលឃើញពីភាពរីកចម្រើន និងនវានុវត្តន៍ក្នុងវិស័យសុខាភិបាលកម្ពុជា៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


