Connect with us

ព័ត៌មានជាតិ

អនុប្រធានបក្សប្រជាជន ដាស់តឿនមន្ត្រីឱ្យធ្វើអំពើល្អ ដើម្បីទទួលបានការគាំទ្រពីពលរដ្ឋ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានដាស់តឿនដល់មន្ត្រីរបស់បក្ស ត្រូវតែប្រព្រឹត្តអំពើល្អ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ កុំបានអំណាចហើយ ធ្វើសកម្មភាពផ្តេសផ្តាស ដែលជះឥទ្ធិពលមិនល្អដល់កិត្តិយសបក្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«យើងគប្បីនៅចាំគោលការណ៍ជាមូលដ្ឋានរបស់គណបក្សយើង គឺធ្វើអំពើល្អ…ធ្វើអំពើល្អនឹងទទួលបាននូវការគាំទ្រ ផ្តល់យុត្តិធម៌ពិតប្រាកដពីអ្នកបោះឆ្នោត និងពីប្រជាពលរដ្ឋ។ យើងបានអំណាចហើយ យើងមិនត្រូវមានមោទនភាព ធ្វើសកម្មភាពផ្តេសផ្តាសដោយមិនទទួលខុសត្រូវនោះទេ»។ នេះជាសារដាស់តឿនរបស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង។

សាររបស់សម្ដេច ស ខេង ស្របគ្នានឹងសាររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានណែនាំឱ្យរាំងស្កាត់ដោយម៉ឺងម៉ាត់ចំពោះបាតុភាពអសកម្មរបស់មន្ត្រី ដែលបំពានលើគោលការណ៍គណបក្ស និងច្បាប់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍របស់ប្រជាជន។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មន្ត្រីបក្សនៅគ្រប់ថ្នាក់ដែលមានភាពរឹងមាំ និងស្អាតស្អំ គឺជាកត្តាគន្លឹះដ៏សំខាន់នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ព្រោះថា មន្ត្រីបក្សជាស្ពានតភ្ជាប់រវាងគណបក្សជាមួយប្រជាជនដោយផ្ទាល់ ហើយជាកម្លាំងដឹកនាំ ជាកម្លាំងជំរុញ និងអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស។

ប្រធានគណបក្សប្រជាជន សម្ដេចតេជោ បានសង្កត់ធ្ងន់នៅចំពោះមុខអង្គមីទ្ទិញខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ ថា៖ «ប្រជាជនកម្ពុជា ត្រូវការការដឹកនាំរបស់គណបក្ស គាំទ្រគណបក្ស ប៉ុន្តែអ្វីដែលប្រជាជនមិនសប្បាយចិត្ត គឺទង្វើខុសឆ្លងរបស់មន្ត្រីគណបក្សមួយចំនួន ដែលនោះ ខ្ញុំអំពាវនាវចំពោះមន្ត្រីគណបក្សទាំងអស់ចូលធ្វើសកម្មភាពបម្រើប្រជាជនដោយស្មោះ យើងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះឡើយ»

បន្ថែមពីលើការណែនាំឱ្យមន្ត្រីប្រព្រឹត្តអំពើល្អជាមួយពលរដ្ឋ សម្ដេច ស ខេង ក៏បានស្នើឱ្យគណបក្សគ្រប់ជាន់ថ្នាក់ត្រូវតែរៀបចំពិនិត្យឡើងវិញនូវអង្គការចាត់តាំងរបស់គណបក្ស។ ក្នុងន័យនេះ សម្ដេច ស ខេង ថា មិនមែនឱ្យកែសម្រួលរចនាសម្ព័នទេ តែជាការរៀបចំពិនិត្យឡើងវិញអំពីសមាសភាព ហើយសមាសភាពទាំងនោះត្រូវជាអ្នកមានសមត្ថភាព និងឆន្ទៈមុះមុត ដើម្បីធ្វើការងារ និងត្រូវធ្វើបច្ចុប្បន្នភាពចំពោះសមាជិកគណបក្ស។

ចំពោះមុខបញ្ហាជាក់ស្តែងដែលត្រូវយកចិត្តទុកដាក់នៅនឹងមូលដ្ឋានសព្វថ្ងៃនេះ ក៏ដូចជាកន្លងមក និងបន្តទៅមុខទៀតនោះ សម្ដេចអនុប្រធានគណបក្សប្រជាជន គូសបញ្ជាក់ថា ជារួមត្រូវបន្តគាំទ្រនូវកម្មវិធីនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ជាពិសេសការបន្តអនុវត្តកំណែទម្រង់ ដែលរដ្ឋាភិបាលបានកំណត់ គឺកំណែទម្រង់លើគ្រប់វិស័យ ហើយនិយាយដោយឡែក កំណែទម្រង់ថ្នាក់ក្រោមជាតិ ដែលនៅតែមានសារៈសំខាន់ និងមិនអាចបោះបង់ចោលបាន។

ក្នុងនោះ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺនៅតែជាកិច្ចការដ៏ចាំបាច់ ធ្វើយ៉ាងណាលុបបំបាត់គ្រឿងញៀន លុបបំបាត់ក្មេងទំនើង លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ ម៉ោង មុន

សុស៊ីដាន ក្រឡុកចុង​ម៉ោង​ជួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ Young Elephants ២-៣

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច​ពិជ័យ​សេនា បង្ហាញ​ការ​ចងចាំ​ប្រវត្តិ​ជូរចត់​កាលពី​៥៩​ឆ្នាំមុន​អំឡុង​សម័យ​សង្គ្រាម​

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​សហជីព​នៅ​កម្ពុជា ​៖ ​សង់​ត្រា​ល់​ស្រែក​ក្តែ​ងៗ​ឱ្យគេ​ធ្វើការ​ដោយ​តម្លាភាព ប៉ុន្តែ​ខ្លួនឯង​បែរជា​គ្មាន​តម្លាភាព​

ព័ត៌មានជាតិ៩ ម៉ោង មុន

UPDATE៖ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ បានស្រកបណ្តើរៗ តែស្ពាននិងថ្នល់មួយចំនួនរងការខូចខាត

ព័ត៌មានជាតិ១០ ម៉ោង មុន

ត្រី​តុកកែ​មានតម្លៃ​ថ្លៃ​តាម​ហាង​ចិន កំពុង​បង្កាត់​ពូជ​នៅ​មជ្ឈមណ្ឌល​វារីវប្បកម្ម​នៅ​ខេត្ត​ព្រះសីហនុ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប៉ូលិសថៃ រកឃើញតម្រុយ ពាក់ព័ន្ធការស្លាប់មនុស្ស៦នាក់ ក្នុងបន្ទប់សណ្ឋាគារផ្កាយ៥

ព័ត៌មានជាតិ១៣ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗ គ្នា បណ្ដាលឲ្យស្រុកចំនួន ០៣ រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ១០ ម៉ោង មុន

ត្រី​តុកកែ​មានតម្លៃ​ថ្លៃ​តាម​ហាង​ចិន កំពុង​បង្កាត់​ពូជ​នៅ​មជ្ឈមណ្ឌល​វារីវប្បកម្ម​នៅ​ខេត្ត​ព្រះសីហនុ

ព័ត៌មានជាតិ៩ ម៉ោង មុន

UPDATE៖ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ បានស្រកបណ្តើរៗ តែស្ពាននិងថ្នល់មួយចំនួនរងការខូចខាត

សន្តិសុខសង្គម២១ ម៉ោង មុន

ស្នងការរាជធានីកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា៤នាក់ពាក់ព័ន្ធករណីឃាត់​រ៉ឺម៉កម៉ូតូនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ

Sokha Hotels

ព័ត៌មានពេញនិយម