Connect with us

ព័ត៌មានជាតិ

លោក ស សុខា បង្កើតក្រុមតាមដានការអនុវត្តរាល់គោលការណ៍ណែនាំដែលលោកដាក់ចេញ

បានផុស

នៅ

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានសម្រេចបង្កើតក្រុមការងារ ដើម្បីតាមដានការអនុវត្តគោលការណ៍ណែនាំដែលលោកដាក់ចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីសម្រេចរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ត្រូវបានចាត់តាំងលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ជាប្រធាន លោក រ៉េន រតនៈ អ្នកនាំពាក្យផ្ទាល់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ជាអនុប្រធាន និងអនុប្រធានមួយរូបទៀត គឺលោកស្រី លីម ជឹងហួន ព្រមទាំងសមាជិកចំនួន ៥រូប។

ក្រុមការងារតាមដាននេះ មានតួនាទីជាសេនាធិការផ្ទាល់របស់លោក ស សុខា ដោយមានភារកិច្ចប្រមូល និងរៀបចំជាបញ្ជីរាល់អនុសាសន៍របស់លោក ស សុខា ទាំងលិខិត និងផ្ទាល់មាត់ ហើយតាមដាន ពិនិត្យ វាយតម្លៃ ជំរុញការអនុវត្ត និងលើកយោបល់។

រូបថត លោក ទូច សុខៈ​ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ខាងឆ្វេង និងលោក រ៉េន រតនៈ អ្នកនាំពាក្យលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខាងស្ដាំ។

ក្រុមការងារនេះ ក៏ត្រូវតាមដាន វាយតម្លៃមតិត្រឡប់ពីមន្ត្រីចំណុះក្រសួងមហាផ្ទៃ និងមហាជនទូទៅចំពោះគោលការណ៍ណែនាំរបស់លោក ស សុខា ហើយទំនាក់ទំនងជាមួយអគ្គនាយកដ្ឋាន អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ ស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធនានា និងរៀបចំកិច្ចប្រជុំ និងធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារប្រចាំខែ ឆមាស និងប្រចាំឆ្នាំ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម