Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន៤កំពុងរងការបំផ្លាញដោយសត្វរុយ​ ស ប៉ះពាល់ដំណាំស្រូវខ្ទង់ម៉ឺនហិកតា

បានផុស

នៅ


ខេត្តចំនួន៤នៃប្រទេសកម្ពុជា រួមមានខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ បានទទួលរងនូវការបំភ្លិចបំផ្លាញដោយសារសត្វរុយសធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវខ្ទង់ម៉ឺនហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានឲ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនៃសត្វរុយសមកមានខេត្តចំនួន៤ដែលទទួលរងផលប៉ះពាល់ដំណាំស្រូវធ្ងន់ធ្ងររួមមានខេត្តព្រៃវែង ខេត្តស្វាយរៀង និងបានបន្តរាតត្បាត
ឆ្លងចូលមកដល់ខេត្តត្បូងឃ្មុំ ផងដែរហើយតាមតួលេខបានបង្ហាញថាដំណាំស្រូវដែលរងការខូចខាតនៅទាំង៤នេះ ចូលដល់ខ្ទង់ម៉ឺនហិកតាហើយ។

លោក គង់ គា បានបន្តថា ទន្ទឹមនឹងការផ្ទុះឡើងនៃកត្តាចង្រៃទាំងនេះក្រសួងបានរុះរាន់ក្នុងការបែងចែកកម្លាំងចុះជួយអន្តរាគមន៍ណែនាំផ្នែកបច្ចេកទេស និងធ្វើបទបង្ហាញដល់ប្រជាកសិករអំពីវិធីកំចាត់ការប្រើប្រាស់ថ្នាំសម្លាប់រុយស និងការប្រើប្រាស់ជីដើម្បីថែបំប៉នដំណាំស្រូវឡើងវិញ។ ប្រធាននាយកដ្ឋានដំណាំស្រូវក៏បានយកឱកាសនេះអំពាវនាវដល់ប្រជាកសិករឲ្យមានការប្រុងប្រយ័ត្នបំផុត គឺប្រភេទស្រូវស្រាលមិនប្រកាន់រដូវជាពិសេសនៅក្នុងដំណាក់កាលស្រូវផើម និងស្រូវបែកគុម្ភ នឹងរងនូវផលប៉ះពាល់ខ្លាំងដោយការបំភ្លិចបំផ្លាញពីសត្វរុយសនេះ ព្រោះវាត្រូវការស្រូបបើតយករុក្ខរស់ពីស្រូវ។

ប្រធាននាយកដ្ឋានដំណាំស្រូវបានឲ្យដឹងដែរថា បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីក្រសួងកសិកម្មក៏ដូចជាការចូលរួមពីប្រជាពលរដ្ឋក្នុងប្រតិបត្តិការកម្ចាត់សត្វរុយសនេះ ហើយការងារសំខាន់គឺទាមទារឱ្យកសិករចាំបាច់ត្រូវប្រើជីបំប៉ន​លើដំណាំ​ស្រូវដែលរងការបំផ្លាញពីរុយសនោះ ទៅតាមបច្ចេកទេស​ឱ្យទាន់ពេលវេលា ដើម្បីស្តារ និងសង្រ្គោះស្រូវឡើងវិញ។

លោក គង់ គា រំពឹងថា ប្រសិនបើស្ថានភាពធាតុអាកាសអំណោយផលបង្កឲ្យមានភ្លៀងធ្លាក់ជោគជាំខ្លាំងនោះសត្វរុយសនេះវានឹងអាចបាក់ទៅវិញក្នុងពេលឆាប់ៗខាងមុខ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម