ព័ត៌មានជាតិ
សមត្ថកិច្ចស្រុកឯកភ្នំ ចុះបង្រ្កាបបទល្មើសនេសាទ៦ទីតាំងដុតបំផ្លាញឧបករណ៍មួយចំនួន
ឧបករណ៍ពាក់ព័ន្ធ និងបទល្មើសនេសាទយ៉ាងច្រើនត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះរុះរើពីដែនទឹកនៃបឹងទន្លេសាប ស្ថិតក្នុងឃុំមួយ ក្នុងស្រុកឯកភ្នំ និងបានដុតកម្ទេចចោល នៅចំណុចបង្កហេតុនិមួយៗ។

ការដុតកម្ទេចចោលសម្ភារ: និងឧបករណ៍បទល្មើសនេសាទ ដែលជនល្មើសបានប្រព្រឹត្តនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ខណៈកម្លាំងចម្រុះប្រមាណ ៣៥នាក់ និងបានប្រើប្រាស់កាណូតស្មាច់ចំនួន១១គ្រឿង ជាមធ្យោបាយក្នុងការចុះបង្ក្រាប។ នេះបើយោងតាមរបាយការណ៍ពីមន្ត្រីជំនាញ។
ប្រភពដដែលបញ្ជាក់ថា ភូមិសាស្ត្រដែលជាគោលដៅប្រព្រឹត្តបទល្មើសនេសាទ ដែលត្រូវបានបង្ក្រាបនេះ គឺស្ថិតក្នុងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង។ ខណៈមន្ត្រីខ័ណ្ឌរដ្ឋាបាលជលផលខេត្តបានបញ្ជាក់ថា
ឆ្លៀតក្នុងរយៈពេលដែលកម្រិតទឹកនៃបឹងទន្លេសាបបានហក់ឡើងបានមួយកម្រិត គឺជាឱកាសសម្រាប់មច្ឆាជាតិចម្រុះចេញរកចំណី និងរកទីជម្រកសម្រាប់ទម្លាក់ពងកូន ក៏ជាឱកាសល្អរបស់ជនខិលខូចផ្តើមប្រព្រឹត្តបទល្មើសនៅតាមទីតាំងដែលជាគោលដៅសំខាន់ៗផងដែរ ទើបមន្ត្រីជំនាញ និងប្រជាសហគមន៍សហការគ្នាតាមពិនិត្យជាប្រចាំទើបឈានដល់ការបង្ក្រាបតែម្តង។

ទីតាំងទាំង០៦ដែលជនបង្កបានប្រព្រឹត្តនោះរួមមាន ១/ចំណុចខាងត្បូងពាក់កន្ទេល រឹបអូសបាន របាំងសាច់អួនប្រវែង
៧០០ម៉ែត្រ,បង្គោលចំនួន១២០ដើម,ឡុកចាប់ត្រីចំនួន០២គ្រឿង។២/ចំណុចកោះក្រញ៉ាន រឹបអូសបាន របាំងស្បៃម៉ុងប្រវែង១៥០០ម៉ែត្រ,បង្គោលចំនួន២៣០ដើម,លូស្បៃមុងចំនួន២៥មាត់។៣/ចំណុចក្បាលក្របី រឹបអូសបាន របាំងសាច់អួនប្រវែង ៧០០ម៉ែត្រ,បង្គោលចំនួន១៥០ដើម,ឡុកចាប់ត្រីចំនួន០២គ្រឿង។៤/ចំណុចខាងកើតព្រៃត្រសក់ រឹបអូសបាន របាំងសាច់អួនប្រវែង៦០០ម៉ែត្រ,បង្គោលចំនួន២០០ដើម,ឡុកចាប់ត្រីចំនួន០២គ្រឿង។៥/ចំណុចអ្នកតាឃ្លាំង រឹបអូសបាន របាំងសាច់អួនប្រវែង៦០០ម៉ែត្រ,បង្គោលចំនួន២០០ដើម,ឡុកចាប់ត្រីចំនួន០២គ្រឿង។៦/ចំណុចកោះរីក រឹបអូសបាន របាំងស្បៃមុងប្រវែង ១១០០ម៉ែត្រ,បង្គោលចំនួន២៥០ដើម,លូស្បៃមុងចំនួន៣០មាត់។សរុបសាច់ស្បៃមុងចំនួន២,៦០០ម៉ែត្រសាច់អួន២,៦០០ម៉ែត្រ,ឡុក០៨គ្រឿង,បង្គោល១,១៥០ដើមនិងលូស្បៃមុងចំនួន៥៥មាត់ ។

ដោយឡែកមន្ត្រីដដែលបានអះអាងថា ក្រោយពីបានដុតបំផ្លាញវត្ថុតាង និងសម្ភារៈល្មើសខាងលើ ជនប្រព្រឹត្តក៏ត្រូវឲ្យចូលខ្លួនមកទទួលទោសតាមផ្លូវច្បាប់ផងដែរ ខណៈរាល់ការបង្ក្រាបបទល្មើសម្តងៗមហាជនមើលឃើញថា មិនដែលបានឃាត់ខ្លួន ឬបង្ហាញឈ្មោះជនល្មើសណាម្នាក់ជាសាធារណៈនោះទេ ទើបបទល្មើសនៅតែមិនថមថយ៕
អត្ថបទ៖ សៅ សារិទ្ធ




-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


