Connect with us

សន្តិសុខសង្គម

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្ត្រស្រុកព្រៃឈរ

បានផុស

នៅ

កំពង់ចាម ​៖​ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកព្រៃឈរ ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួនពីរករណីក្នុងភូមិសាស្ត្រស្រុកព្រៃឈរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ លី​ ស្រ៉ី​ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកព្រៃឈរ  ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល  បានចំនួន២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម។​

ជាលទ្ធផល​ ក្រុមជំនាញបានធ្វេីការរុះរើ បំផ្លាញចោល និងដកហូតឃាត់ទុកនូវឧបករណ៍ខុសច្បាប់ជារួមមាន៖​ ឧបករណ៍លូស្បៃមុង ចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៣៦៥ម៉ែត្រ បង្គោលចំនួន ១៨៥ដើម ចាក់លែងត្រីចម្រុះទម្ងន់ ១៥គីឡូក្រាម និងដោយឡែកកម្លាំងជំនាញបានរកឃេីញឧបករណ៍ឆក់ត្រី (អាំងវែកទ័វ) ចំនួនបីគ្រឿង កន្រ្តងភ្ជាប់ខ្សែភ្លើងចំនួន ខណៈ​ជនសង្ស័យ​រត់គេចខ្លួនបាត់។

ទន្ទឹមនឹងនេះដែរ​ក្នុងនាមជាមន្ត្រីជំនាញ​នៃខណ្ឌជលផលកំពង់ចាម នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក នៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយ ដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ផងដែរ៕

អត្ថបទ​និង​រូបភាព​ ៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម