Connect with us

សន្តិសុខសង្គម

ជលផលខេត្តកំពង់ចាម និងជលផលមេគង្គ បង្ក្រាបលៀសជាង៩តោន

បានផុស

នៅ

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បើកកិច្ចប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផល ដឹកជញ្ជូនជលផលដោយគ្មានលិខិតអនុញ្ញាត (លៀស) ជាលទ្ធផលបានចំនួន២ករណី នៅចំណុចចំការកៅស៊ូ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ស៊្រី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា កម្លាំងសហការបានធ្វើការដកហូតឃាត់វត្ថុតាងរួមមាន ករណីទី១ រថយន្តម៉ាក Hyundai ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0964 ចំនួន១គ្រឿង លៀសសរុប ទម្ងន់ ៥,០០០គីឡូក្រាម។ និងករណីទី២ រថយន្តម៉ាក Ssangyong ពាក់ស្លាកលេខ កំពង់ឆ្នាំង 2C-2015 ចំនួន ១គ្រឿង លៀសសរុប ទម្ងន់ ៤,៥០០គីឡូក្រាម។ ទាំង២ករណីលៀសសរុបទម្ងន់ ៩,៥០០ គីឡូក្រាម បានលែងចូលទន្លេមេគង្គវិញ ចំណែកឯរថយន្តរក្សាទុកនៅខណ្ឌរដ្ឋបាលជលកំពង់ចាម ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល។

លោកនាយខណ្ឌរដ្ឋបាលជលផលក៏បានសំណូមពរដល់ប្រជាពលរដ្ធសូមរួមគ្នាការពារធនធានធម្មជាតិដើម្បីអោយកើនសម្រាប់ផ្គត់ផ្គង់ជីវភាពពលរដ្ធយើងទាំងអស់គ្នា៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សាន សាធុកា ត្រូវបានស្នើដកតំណែងមកជាមន្ត្រីធម្មតា ក្រោយរកឃើញទង្វើល្មើសវិន័យនគរបាល

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប៉ាគីស្ថាន ផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹក ជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ

Sokha Hotels

ព័ត៌មានពេញនិយម