ព័ត៌មានជាតិ
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផល នៅភូមិសាស្ត្របឹងជ្រោយ
មន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅភូមិសាស្ត្រចំណុចកំពង់ទូកបឹងជ្រោយ ស្រុកជើងព្រៃ។


កម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនៅចំណុចកំពង់ទូកបឹងជ្រោយ ភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោយពីមានការផ្សព្វផ្សាយថា «បទល្មើសនេសាទកាន់តែគគ្រឹកគគ្រេងនៅក្នុងបឹងជ្រោយ ខណៈមានមេឈ្មួញដ៏ធំចាំប្រមូលទិញកូនត្រីយកធ្វើត្រីនុយឲ្យត្រីចិញ្ចឹមស៊ីក្នុងមួយថ្ងៃៗ រាប់តោនចឹងសោះ»។


ក្រោយពីមន្ត្រីជំនាញចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងជ្រោយ ជាលទ្ធផលឃើញថា តំបន់នោះសម្បូរការនេសាទជាលក្ខណៈទ្រង់ទ្រាយតូចៗ ហើយក៏គ្មានឈ្មួញធំៗ ចុះចាំទិញកូនត្រីយកធ្វើត្រីនុយដែរ គឺមានតែអាជីវករក្នុងស្រុកមករង់ចាំទិញយកទៅលក់នៅតាមទីផ្សារ ឬយកទៅធ្វើប្រហុក ផ្អក មុំា ទឹកត្រី សម្រាប់ដោះស្រាយជីវភាពនៅក្នុងរដូវប្រាំង។

មន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម បញ្ជាក់ថា ប្រភេទឧបករណ៍នេសាទដែលប្រជានេសាទធ្វើអាជីវកម្មតាមទម្លាប់របស់ពួកគាត់រួមមាន ៖ មង សន្ទូច ថ្នង លប រ៉ាវ សំណាញ់ និងឧបករណ៍ស្របច្បាប់ផ្សេងៗ ទៀត។ ចំណែកឧបករណ៍ល្មើសច្បាប់ដូចជា ស្បៃមុង របាំង ផ្ចិតព្រែក ឧបករណ៍ឆក់ត្រីជាដើម ត្រូវបានសមត្ថកិច្ចរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទប់ស្កាត់ និងបង្ក្រាបជាប្រចាំ ប៉ុន្តែទោះជាយ៉ាងណាក៏នៅតែមានជនខិលខូចលបលួចប្រព្រឹត្ត ជាពិសេសនៅតំបន់ឆ្ងាយៗ ដែលសមត្ថកិច្ចពិបាកទៅដល់៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


