ព័ត៌មានជាតិ
ជយលាភីតែងនិពន្ធ ស្ដីពី ពិធីចូលព្រះវស្សា ពីលេខ១ ដល់លេខ៥ ជាសិស្សស្រីទាំងអស់
នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជយលាភី ៥រូប ក្នុងការប្រឡង តែងនិពន្ធ ស្ដីពី ពិធីបុណ្យអាសាឡ្ហបូជា (ចូលព្រះវង្សា) ក្នុងចំណោមបេក្ខជនប្រឡងសរុបប្រមាណ ២៩០នាក់ មកពីសាលារៀនចំនួន ២៣ ចូលរួមប្រឡងកាលពីរសៀលម្សិលមិញនេះ។

ក្នុងចំណោមជយលាភីចំនួន ៥ រូប គឺសុទ្ធសឹងជាសិស្សស្រីទាំងអស់ ដោយ ២រូប មកពីសាលារដ្ឋ និង ៣រូបទៀត មកពីគ្រឹះស្ថានសិក្សាឯកជន ដោយជយលាភីលេខ១ បានទៅលើយុវសិស្ស ស្រួច ស៊ីណា មកពីវិទ្យាល័យ ហ៊ុន សែន តាខ្មៅ។ ឯជ័យលាភីលេខ២ បានទៅលើយុវសិស្ស ហៀង លីងអ៊ើ មកពី សាលារៀនសុវណ្ណភូមិទី២៦; ជ័យលាភីលេខ៣ គឺយុវសិស្ស លី សុខនី មកពីសាលារៀនវ៉េស្ទឡាញន៍ សាខាទួលទំពូង; ជ័យលាភីលេខ៤ គឺបានទៅលើយុវសិស្ស ខាន់ សៀវម៉ី មកពីវិទ្យាល័យ ហ៊ុន សែន សេរីភាព និងជ័យលាភីលេខ៥ បានទៅលើយុវសិស្ស ឡាំង សុខាណា មកពីសាលារៀនសុវណ្ណភូមិទី២៦។


គួរជម្រាបថា ការប្រឡងតែងនិពន្ធ ស្ដីពី “ពិធីបុណ្យអាសាឡ្ហបូជា” គឺរៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយវត្តនិគ្រោធវ័ន ក្នុងគោលបំណងលើកកម្ពស់ ការតែងនិពន្ធ អក្សរសាស្រ្តខ្មែរ និងផ្ដល់ឱកាសដល់យុវជនបានសិក្សាឈ្វេងយល់អំពីព្រះពុទ្ធសាសនា ការលើកកម្ពស់គុណធម៌ ចរិយាធម៌ សីលធម៌ សាមគ្គីធម៌ក្នុងសង្គម ក៏ដូចជាចូលរួមក្នុងការផ្សព្វផ្សាយ ព្រះពុទ្ធសាសនា ទៅកាន់គ្រប់ស្រទាប់ យុវជនកម្ពុជា។ តួយ៉ាង ក្នុងទស្សនៈវិជ្ជាព្រះពុទ្ធសាសនា គឺជាកម្រងនៃគោលការណ៍ធំៗដែលព្រះពុទ្ធបានចងក្រង ដើម្បីអប់រំមនុស្ស នៅក្នុងការគ្រប់គ្រងរដ្ឋ ក្នុងការគ្រប់គ្រងសង្គម ក្នុងការគ្រប់គ្រងគ្រួសារ និងក្នុងការគ្រប់គ្រង ខ្លួនឯង ឱ្យក្លាយទៅជាបញ្ញវន្ត ឱ្យសង្គមជាតិមានសេចក្តីសុខ និងមានសេចក្តីចម្រើនរុងរឿងបន្តបន្ទាប់ទៀត៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


