ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ប្រកាសទទួលពាក្យប្រឡងនិពន្ធប្រលោមលោក និងកំណាព្យរឿង ដើម្បីលើកស្ទួយអក្សរសិល្ប៍ខ្មែរ
តាមរយៈទំព័រហ្វេសប៊ុកនាយកដ្ឋានសៀវភៅ និងការអាន បានបង្ហោះ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្តីពីការទទួលពាក្យប្រឡងស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើង។

ការប្រឡងស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវីនេះ គឺមានប្រភេទប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ដែលជាប្រធានបទ សេរី ចាប់ពី១៥ ទី៣០ទំព័រ ជាប្រភេទ A4 ហើយបេក្ខជនក្នុងម្នាក់ អាចដាក់ស្នាដៃប្រកួតបាន២ គឺប្រលោមលោកខ្នាតខ្លី១ និងកំណាព្យរឿង១ស្នាដៃ។ សម្រាប់ការដាក់ស្នាដៃប្រកួតនឹងចាប់ផ្តើមទទួលចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៥ល្ងាច។
សម្រាប់ការប្រឡងតែងនិពន្ធនេះ ជាប្រធានបទ សេរី ផ្ទៃរឿងត្រូវមានលក្ខណៈសមស្រប ក្នុងនោះ អត្ថន័យ មាន៣ចំណុច គឺ សច្ចធម៌ សីលធម៌ និងគុណធម៌។ ចំណែក អត្ថរូប មាន៣ចំណុច វិធីតែង រចនាបថ និងសិល្ប៍សោភ័ណ។ រីឯ អត្ថរស មាន៣ចំណុច គឺបង្ហាញពីការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ។
បើនិយាយលើលក្ខខណ្ឌសំណេរដែលត្រូវចូលរួមប្រកួតវិញ ត្រូវតែជាស្នាដៃថ្មី មិនធ្លាប់ទទួលបានជយលាភី ឬបោះពុម្ពផ្សាយនោះទេ។ ខ្នាតក្រដាស A4 ដែលមានចាប់ពី១៥ ទៅ៣០ទំព័រ មានទំហំអក្សរដោយកុំព្យូទ័រ Font យូនីកូត Khmer OS Siemreap, ទំហំ ១២។ ចំណែកអក្ខរាវិរុទ្ធ គឺយកតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។
ចំពោះម្ចាស់ជយលាភី លេខ១ ដល់លេខ៣ សម្រាប់ប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង នឹងទទួលបានពាន១ អមជាមួយនឹងទឹកប្រាក់។ ចំណែក រង្វាន់កិត្តិយសលេខ ៤ និងលេខ៥ លើប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង នឹងទទួលបានបណ្ណសរសើរ១ រួមជាមួយទឹកប្រាក់។
សម្រាប់លក្ខខណ្ឌដាក់ពាក្យប្រកួត អាចផ្ញើតាមរយៈលេខទំនាក់ទំនង និងលក្ខខណ្ឌខាងក្រោមនេះ៖


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


