វប្បធម៌ ជំនឿ
មហោស្រពសិល្បៈដំណើរខ្មែរ រៀបចំការប្រកួតអត្ថបទរឿងខ្លីស្តីពី តម្លៃមរតកសិល្បៈខ្មែរ និងការចូលរួមរបស់យុវជន
មហោស្រពសិល្បៈដំណើរខ្មែរ បានចេញការប្រកាសនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លើបណ្តាញសង្គមហ្វេសប៊ុក ស្តីពីការប្រកួតអត្ថបទរឿងខ្លី ក្រោមប្រធានបទ “តម្លៃមរតកសិល្បៈខ្មែរ និងការចូលរួមពីយុវជនជំនាន់ថ្មី” ដែលជាឱកាសសម្រាប់សាធារណជនដែលស្រឡាញ់ការតែងនិពន្ធ និងចង់បញ្ចេញសមត្ថភាព អាចដាក់ពាក្យប្រកួតបាន។

ចំពោះលក្ខខណ្ឌក្នុងការចូលរួមប្រកួតមានដូចជា៖ អត្ថបទរឿងខ្លីត្រូវសរសេរដោយកុំព្យូទ័រខ្នាតក្រដាស A4 ចាប់ពី៣ ទៅ៣០ទំព័រ។ រីឯ អក្សរក្នុងកុំព្យូទ័រយក Font យូនីកូត Khmer OS Simreapទំហំ១២ ជាមួយគ្នានេះ អក្ខរាវិរុទ្ធគឺយកតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត និងការសម្រេចរបស់ក្រុមប្រឹក្សាជាតិខ្មែរ។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ស្នាដៃប្រកួតតាមរយៈតេលេក្រាម ( t.me/wujinhe2222 ) និងផុតកំណត់ទទួលអត្ថបទរឿងខ្លី នៅម៉ោង៥:០០នាទីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ យ៉ាងណាមិញ ចំពោះបេក្ខជនដាក់ពាក្យប្រកួតចម្លងស្នាដៃរបស់អ្នកដទៃ កម្មវិធីនឹងដកសិទ្ធិប្រកួតដោយស្វ័យប្រវត្តិតែម្តង។

សូមបញ្ជាក់ថា ចំពោះម្ចាស់ជ័យលាភីនៃការប្រកួតនេះ នឹងទទួលបានពានរង្វាន់ «សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ » និង ប្រកាសនីយប័ត្រ(Certificate) ពានរង្វាន់ស្នាដៃឯក, ពានរង្វាន់ស្នាដៃ ច្នៃប្រឌិតខ្ពស់ និងពានរង្វាន់ ឧត្តមគិតល្អឯក។ សរុបជាទឹកប្រាក់ ២០,៥០០,០០០៛ (ម្ភៃលាន ប្រាំសែនរៀល)៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ