Connect with us

ព័ត៌មានជាតិ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំការប្រកួតនិពន្ធរឿងខ្លី និងកំណាព្យ ដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ

បានផុស

នៅ

ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ មហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានរៀបចំប្រកួតប្រជែងការតែងនិពន្ធរឿងខ្លី និងកំណាព្យក្រោមប្រធានបទ “បញ្ញាជនក្នុងសម័យឌីជីថល” ដើម្បីលើកកម្ពស់អក្សរសាស្ត្រខ្មែរ អក្សរសិល្ប៍ និងការតែងនិពន្ធនៅកម្ពុជា។  នេះបើតាមការប្រកាសរបស់ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពដដែលបញ្ជាក់ថា តាមរយៈប្រធានបទខាងលើ វណ្ណកម្មអក្សរសិល្ប៍នឹងអាចផ្សារភ្ជាប់មជ្ឈដ្ឋានប្រជាជនទៅនឹងសង្គមជាក់ស្តែង ដែលវិទ្យាសាស្រ្តកំពុងតែរីកចម្រើន ពោល គឺអនុវត្តកិច្ចការ ឬការៀនសូត្រទទួលបានផលរហ័សស្របតាមលក្ខណៈបច្ចេកទេស។ សម្រាប់លក្ខខណ្ឌចូលរួមប្រកួត គឺអាចចូលរួមបានសម្រាប់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានសញ្ជាតិខ្មែរ អាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ។

អត្ថបទប្រកួតប្រជែងនឹងមើលទៅលើលក្ខខណ្ឌ ២ចំណុច គឺលក្ខខណ្ឌស្នាដៃ និងលក្ខខណ្ឌវិនិច្ឆ័យសំណេរ។ ទី១ លក្ខខណ្ឌស្នាដៃ មានដូចជា អត្ថបទរឿងខ្លី មានពី៥ ទៅ១០ទំព័រ ឬកំណាព្យមាន ៣០ ទៅ៥០ល្បះ។ អត្ថបទជា Microsoft word & PDF ពុម្ពះអក្សរ Khmer OS Siemreap ដែលមានទំហំ ១២។ ចំពោះការតម្រឹមគែម និងគម្លាតបន្ទាត់ Alignment: Justified និង Line Spacing: Single។ ការកំណត់ទំព័រ Top 1.5cm, Bottom 1.5cm, Left 2.00cm, Right 1.5cm។

រីឯ លក្ខខណ្ឌវិនិច្ឆ័យសំណេរ គណៈកម្មការវាយតម្លៃនឹងងពិនិត្យអត្ថបទប្រកួតលើ អត្ថរូប អត្ថន័យ និងអត្ថរស។ អត្ថរូប៖ រចនាបថ ពាក្យពេចន៍ ឃ្លោងឃ្លា ល្បះ (ចៀសវាងប្រើពាក្យអសុរោះ ឬអាសអាភាស)។ អត្ថន័យ៖ ខ្លឹមសារស្នេហាជាតិ អប់រំ​ លើកតម្កើង គាំទ្រ សរសើរ ចូលរួមផ្សព្វផ្សាយ…។ អត្ថរស៖ រសជាតិអណ្តែតអណ្តូង កម្សត់ អង់អាចក្លាហាន កំប្លែង ជីវភាពរស់នៅ ការរៀបរាប់ពីទេសភាពធម្មជាតិ ព្រៃព្រឹក្សា បក្សាបក្សី…។

 សូមជម្រាបថា ម្ចាស់ជ័យលាភីពីការប្រកួតប្រជែងទាំងផ្នែករឿងខ្លី និងកំណាព្យ នឹងទទួលបានលិខិតបញ្ជាក់ រួមទាំងរង្វាន់ដូចជា៖ ជ័យលាភីលេខ១ ទទួលបាន ១,៥០០,០០០រៀល, លេខ២ ទទួលបាន ១,០០០,០០០រៀល, លេខ៣ ទទួលបាន ៨០០,០០០រៀល ចំណែកលេខ ៤ និងលេខ៥ ទទួលបានរង្វាន់លើកទឹកចិត្ត។

អត្ថបទប្រកួតប្រជែង ចាប់ផ្តើមទទួលពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ បេក្ខជន អាចផ្ញើអត្ថបទជា Microsoft word & PDF ដោយភ្ជាប់ជាមួយអត្តសញ្ញាណ, CV, រូបថត ៤x៦ តាមរយៈតេឡេក្រាម ០១២ ៦៥៨ ៧៥៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម