ព័ត៌មានជាតិ
“មហាវិថី ស៊ី ជីនពីង” ជាផ្លូវវាងក្រុងដ៏សំខាន់ផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋទូទាំងប្រទេស
ថ្លែងក្នុងពីប្រារព្ធខួបលើកទី៦៦ នៃចំណងការទូត កម្ពុជា-ចិន និងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានអះអាងថា “មហាវិថី ស៊ី ជីនពីង” ជាផ្លូវវាងក្រុងដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះទេ តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា “មហាវិថី ស៊ី ជីនពីង” ជាផ្លូវវាងក្រុងមិនត្រឹមតែសម្រាប់ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះទេ តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងការជួយសម្រួលការធ្វើដំណើរវាងក្រុងបានឆាប់រហ័ស និងជួយបញ្ចៀសការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
លោក ឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «ការជ្រើសរើសផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ ដើម្បីប្រសិទ្ធិនាមជាមហាវិថី ស៊ី ជីនពីង នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុត ភាពកត្តញូតាធម៌ និងដឹងគុណភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងពលរដ្ឋខ្មែរចំពោះរដ្ឋាភិបាលចិន ដែលបានផ្តល់ហិរញ្ញបទាននិងជំនួយផ្សេងៗដល់កម្ពុជា។ ជាពិសេសកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់និងផ្លូវ ដែលបានដាក់ចេញដោយប្រធានាធិបតី ស៊ី ជីនពីង មិនត្រឹមតែបានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជភាពនយោបាយរបស់កម្ពុជាផងដែរ»។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា មហាវិថីនេះគឺជាផ្លូវវាងក្រុងដ៏មានសារៈសំខាន់មួយ ដែលបានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទឆ្ពោះទៅគោលដៅផ្សេងៗ ដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ដែលផ្លូវនេះមានភាពប្រទាក់ក្រឡាជាមួយផ្លូវសំខាន់ៗដូចជា ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងតភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។ លើសពីនេះទៀត ផ្លូវនេះ នៅថ្ងៃអនាគតក៏នឹងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលនឹងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។

មហាវិថី ស៊ី ជីនពីង មានប្រវែង ៤៧,១០គីឡីម៉ែត្រ គឺជាកំណាត់ផ្លូវមេឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១ ទៅដល់គីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


