ព័ត៌មានជាតិ
លោកឃួង ស្រេង ៖ ជាឃោសនិកមួយរូប ត្រូវស្វែងយល់និងឆ្លើយតបឲ្យទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ
លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានលើកឡើងថា ក្នុងនាមជាឃោសនិកមួយរូបអស់លោក លោកស្រីត្រូវស្វែងយល់ និងឆ្លើយតបឲ្យបានទាន់ ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ,ញុះញង់ វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់ និងវាយបកឱ្យទាន់ពេលវេលា ចំពោះក្រុមជនអគតិដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន និង ដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិពិសេសក្នុងបរិបទDigitalនេះ។

លោកឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញបានមានប្រសាសន៍ក្នុងពិធីបិទវគ្គអប់រំនយោបាយនៅមន្ទីរបក្សរាជធានីភ្នំពេញជំនាន់ទី៥៤ នាព្រឹកថ្ងៃទី២០ កក្កដា ឆ្នាំ២០២៤ដែលមានសមាជិក សមាជិកាចូលរួមចំនួន១៣៣នាក់ដោយគូសបញ្ជាក់ថា អស់លោក លោកស្រីសុទ្ធតែជាឃោសនិករបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅពីគោលនយោបាយរបស់គណបក្សដែលជាកម្លាំងនយោបាយតែមួយគត់ ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។

លោកឃួង ស្រេង បានក្រើនរំលឹកដល់សមាជិក សមាជិកាទាំងអស់ រំលេចពីវីរភាពដ៏មានតម្លៃគ្មាន២របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអាណត្តិទី៦ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលបានយកជីវិតធ្វើដើមទុនប្តូរយកសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនជាតិនិងប្រជាជនគ្រប់ដំណាក់កាលនៃដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ។

ពេលនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកំពុងបន្ត តាមលំអាននៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ក្នុងនាមជាយុវជនជំនាន់ក្រោយដែលពោរពេញដោយភាពស្វាហាប់,មានចំណេះដឹងនិងមានការប្តេជ្ញាចិត្តខ្ពស់តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយបញ្ចកោណដែលជាត្រីវិស័យក្នុងការដឹកនាំអភិវឌ្ឍន៍។
លោកឃួង ស្រេងមានប្រសាសន៍ទៀតថា ជាទូទៅបណ្តាប្រទេសលើលោក គោលនយោបាយរបស់គេគឺផ្តើមចេញពីគោលនយោបាយ របស់គណបក្សដែលឈ្នះឆ្នោត ហើយនយោបាយរបស់ប្រទេសមួយមិនអាច យកនយោបាយរបស់ប្រទេសមួយផ្សេងទៀតមកធ្វើតាមដូចចាក់ពុម្ពនោះបានដែរ។ បងប្អូនអាចមើលឃើញហើយ ពីមហិច្ឆតាចង់បានអំណាចពួកអមិត្រ ឬក្រុមប្រឆាំងគេហ៊ានធ្វើអ្វីៗគ្រប់ទម្រង់ យ៉ាងណាមិញដូចក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ.១៩ គេអំពាវនាវកុំឱ្យប្រជាជនទៅចាក់វ៉ាក់សាំងចិន ព្រោះជាវ៉ាក់សាំងគេយកមកពិសោធន៍ យកមកសម្លាប់ប្រជាជនជាដើម។ មានន័យថា គេយកជីវិតប្រជាពលរដ្ឋមកលេងសើចមកធ្វើជំនួញនយោបាយដោយអគតិបំផុត។

លោកឃួង ស្រេង បានរំលេចឲ្យឃើញពីការរីកចម្រើនក្រោមការដឹកនាំរបស់ សម្តេចមហាវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីក្នុងរយៈពេល៩ខែដើមអាណត្តិទី៧កន្លងមកនេះ គឺទទួលបានការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និង មានការសាទរជាអន្តរជាតិក៏ដូចក្នុងមជ្ឈដ្ឋានជាតិទាំងមូល៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


