ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន៖ ធ្វើផ្លូវឱ្យបានល្អតាមបន្ទាត់ព្រំដែន ប្រសើរជាងធ្វើរបងព្រំដែន
ជាមួយនឹងការព្រួយបារម្ភខ្លាចបាត់ទឹកដីទៅប្រទេសជិតខាង ប្រជាពលរដ្ឋខ្លះបានចង់ឱ្យរដ្ឋាភិបាលធ្វើរបងព្រំដែនជាមួយប្រទេសជិតខាង ពិសេសនឹងជាមួយវៀតណាម ក៏ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើមានលុយធ្វើរបងព្រំដែន គួរណាស់តែធ្វើផ្លូវតាមបន្ទាត់ព្រំដែនជំនួសវិញ ទើបជាជម្រើសត្រឹមត្រូវដើម្បីបម្រើឱ្យវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសភូមិផងរបងជាមួយគ្នា។

ឆ្លើយតបនឹងគំនិតរបស់ប្រជាពលរដ្ឋដែលចង់ឱ្យរដ្ឋាភិបាលធ្វើរបងព្រំដែន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកថា មិនមែនជាជម្រើសល្អឡើយ។ ថ្លែងសារជាសំឡេង នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សម្ដេច តេជោ ហ៊ុន សែន បានទទួលស្គាល់ពីការព្រួយរម្ភរបស់ពលរដ្ឋខ្លាចបាត់ទឹកដី ដោយសារកត្តាប្រវត្តិសាស្ត្រពីអតីតកាល ដោយសារដែលពេលនោះ កម្ពុជាស្ថិតនៅក្រោមអាណានិគមបារាំង ហើយត្រូវបានបារាំងកាត់យកទឹកដីកម្ពុជាទៅឱ្យថៃ វៀតណាម និងមួយផ្នែកប្រទេសឡាវ។ ក៏ប៉ុន្តែ ការលេចចេញព័ត៌មានមិនពិត មានលក្ខណៈញុះញង់ធ្វើឱ្យភាន់ច្រឡំលើរដ្ឋាភិបាលកម្ពុជា ថា បានកាត់ទឹកដី៤ ខេត្តទៅឱ្យវៀតណាមពេលនេះ គឺជាឧបាយកលនយោបាយប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងគំនិតចង់ធ្វើរបងព្រំដែន សម្ដេច ហ៊ុន សែន បានចោទជាសំណួរថា «តើយើងគួរធ្វើរបងរបៀបយ៉ាង របងត្រឹម៤ខេត្តនេះ ឬរបងទូទាំងខេត្តជាប់វៀតណាម ឬរបងទូទាំងព្រំដែនជាមួយថៃ បូកបន្ថែមព្រំដែនជាមួយនឹងឡាវ? ហើយប្រទេសណាខ្លះហើយ ធ្វើរបងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងបែបនេះ ក្រៅពីជញ្ជាំងប៊ែរឡាំង របងខណ្ឌចែករវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក៏ដូចជារបងអាមេរិក-ម៉ិចស៊ិក។
សម្ដេចតេជោ សួរបន្ថែមទៀតថា តើត្រូវធ្វើរបងសម្រាប់ទន្លេមេគង្គ ទន្លេបាសាក់ ឬ ព្រំដែនទឹក បឹង ព្រែក ជាច្រើនទៀត ដែលហូរពីកម្ពុជាទៅវៀតណាម ឬពីវៀតណាម មកកម្ពុជា ដោយធ្វើរបងបិទទន្លេទាំងនោះ ឬយ៉ាងណា?

តែសម្ដេច ហ៊ុន សែន ឆ្លើយតបថា ជម្រើសដែលល្អជាងការធ្វើរបងនោះ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានល្អតាមបន្ទាត់ព្រំដែន ទាំងខ្សែក្រវាត់ព្រំដែន ទាំងផ្លូវពាណិជ្ជកម្ម ហើយកសាងសាលារៀន មន្ទីរពេទ្យ ហើយធ្វើផ្ទះឱ្យពលរដ្ឋរស់នៅបានល្អ នោះទើបជាការត្រឹមត្រូវជាង។ សម្ដេចបានសង្កត់ធ្ងន់ថា ត្រូវប្រែក្លាយខ្សែបន្ទាត់ព្រំដែនឱ្យទៅជាខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រសើរជាងការវ៉ៃគ្នា។
យើងត្រូវតែមានមិត្តភាពជិតខាងល្អ ហើយខិតខំបោះបង្គោលតាមព្រំដែនឱ្យបានចប់ទាំងស្រុង ដែលនៅសល់ប្រមាណ ១៦ភាគរយទៀត ហើយរបងព្រំដែនដ៏រឹងមាំនោះ គឺប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន ទើបជាកម្លាំងពិតប្រាកដដើម្បីការពារព្រំដែន។ នេះជាការបញ្ជាក់បន្ថែមដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


