ព័ត៌មានជាតិ
កម្លាំងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះបង្ក្រាបបទល្មើសនេសាទ ៤ករណី ក្នុងខេត្តកំពង់ចាម
កំពង់ចាម ៖ កម្លាំងសរុបរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការការចុះបង្ក្រាបបទល្មើសនេសាទ មួយថ្ងៃពេញគឺថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុង៣ឃុំ នៃស្រុកជើងព្រៃ និង១ឃុំទៀត ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ជាលទ្ធផល សម្រេចបាន៤ករណី ដោយរឹបអូសបានវត្ថុតាង រួមមាន. ឧបករណ៍លូស្បៃមុង របាំងស្បៃមុង បង្គោលចម្រឹង និងចាក់លែងកូនត្រីចូលបឹងធម្មជាតិរាប់លានក្បាល។

លោក ទឹម បូរក្ស បានឱ្យដឹងថា ខណ្ឌរដ្ឋបាលការដឹកនាំបង្ក្រាបយើងមាន កម្លាំងជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម និងអាជ្ញាធរស្រុកជើងព្រៃ ដឹកនាំដោយ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមានការសម្របសម្រួលពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល បានចំនួន ៤ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន ឧបករណ៍លូស្បៃមុងចំនួន ៦៧មាត់ របាំងស្បៃមុងប្រវែង ៤២៥ម៉ែត្រ បង្គោលចម្រឹងចំនួន ១១៧៥ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៥៣គីឡូក្រាម នៅចំណុចទាំង៤ឃុំ នៅទំនប់ចាំនាង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

នៅចំណុចបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ នៅចំណុចបឹងសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ នៅចំណុចកន្លែងរុន ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

លោកទឹម បូរក្ស បានសំណូមពរដល់ប្រជានេសាទទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការរកត្រីដោយឧបករណ៍ខុសច្បាប់ ដែលនាំឱ្យវិនាសហិនហោចធនធានមច្ឆាជាតិដែលជាអាយុជីវិតយើងទាំងអស់គ្នា៕
ដោយ ៖ សាន វិឡែម









-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


