Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ទ្វេភាគី  

បានផុស

នៅ

ក្រសួងមហាផ្ទៃរបស់កម្ពុជា និងក្រសួងសន្តិសុខសាធារណៈរបស់ចិន បានចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ទ្វេភាគី បន្ទាប់ពីភាគីទាំងពីរបានអនុវត្តដោយជោគជ័យជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៩មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខា បានធ្វើឡើងនៅទីក្រុងប៉េកាំង ដោយលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នាឱកាសលោកទាំងពីរបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ នាព្រឹកថ្ងៃទី៦ ខែកញ្ញា។ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបន្តដំណើរការការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ផងដែរ។

ផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ក្នុងកិច្ចសហការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ។

សម្រាប់ឆ្នាំបន្តនេះ ភាគីទាំងពីរ បានផ្ដោតលើការងារសន្តិសុខ ការស្វែងរកជនល្មើស ការធ្វើមាតុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង ការកសាងសមត្ថភាព ការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ។ គិតត្រឹមឆ្នាំ២០២៣ ដល់ឆមាសទី១ឆ្នាំ២០២៤ ភាគីទាំងពីរ បានសហការស្រាវជ្រាវនិងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី ទាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀនជាដើម។

បន្ទាប់ពីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ លោក ស សុខា និងលោក វ៉ាង ស៊ាវហុង បានបន្តជួបពិភាក្សាទ្វេភាគីបន្ថែមទៀត។ ក្នុងជំនួបនោះ លោក ស សុខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនានា ដែលភាគីចិន បាននិងកំពុងជួយកម្ពុជាលើវិស័យសន្តិសុខ ទាំងការផ្តល់សម្ភារៈបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងសកម្មភាពឆបោកតាមអនឡាញជាដើម។

ជាការឆ្លើយតប លោក វ៉ាង ស៊ាវហុង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលកន្លងមក ព្រមទាំងបានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា ក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន នឹងកាន់តែមានភាពរីកចម្រើនជាផ្លែផ្កា។ លោកក៏បានបញ្ជាក់ជូនលោក ស សុខា នូវការបន្តគាំទ្រ និងផ្តល់ជំនួយទាំងផ្នែកពង្រឹងសមត្ថភាព និងសម្ភារៈផ្សេងៗផងដែរ។

ទន្ទឹមនឹងការផ្លាស់ប្ដូរយោបល់គ្នាលើប្រធានបទសំខាន់ៗមួយចំនួន ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់នូវអំណរសាទរចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចទាំងពីរលើករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មកកាន់ប្រទេសចិន កាលពីឆ្នាំ២០២៣ ជាពិសេសការឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដោយបានចុះហត្ថលេខាលើផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី សម្រាប់ឆ្នាំ២០២៤-២០២៨។

សូមបញ្ជាក់ថា លោក ស សុខា បាននិងកំពុងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់លោក វ៉ាង ស៊ាវហុង និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្រ្តី។ ទស្សនកិច្ចនឹងបន្តដល់ថ្ងៃទី៧ ខែកញ្ញា ដោយលោក ស សុខា នឹងដឹកនាំគណៈប្រតិភូទស្សនកិច្ចមជ្ឈមណ្ឌលទិន្នន័យធំ ខេត្តគួយចូវ ការិយាល័យអនុវត្តច្បាប់នៃមន្ទីរសន្តិសុខសាធារណៈគ័នសានហ៊ូ និងជួបជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ មុនអញ្ជើញមាតុភូមិនិវត្តន៍មកកាន់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ រង់​ចាំការ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​អង្គការ​សង់ត្រាល់​លើ​ទិន្នន័យ​ដែល​ថា​ពលរដ្ឋ​ខ្មែរ​៤៨នាក់ ចាញ់​បោក​ក្រុម​មេខ្យល់

ម៉ៅ សុផាន់
ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​សង្កាត់​ចោមចៅទី​១ ដាក់អេស្កាវទ័រស្តារប្រឡាយលូ​មេ​មួយ​ខ្សែ​ ដែល​ពោរពេញ​ទៅ​ដោយ​សំរាម

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ថវិកាសរុប ២០០០ លានរៀលនិងអង្ករ ១០០តោន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាតំណាងឱ្យទីប្រឹក្សា អនុប្រធាន ប្រធានក្រុម និង សមាជិកទាំងអស់ នៃ យុវជនបូជាការពារយុត្តិធម៌ ឧបត្ថម្ភដល់កងទ័ពជួរមុខនៅព្រំដែន

ព័ត៌មានជាតិ៧ ម៉ោង មុន

វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់​អាហារូបករណ៍​ជំនាញធុរកិច្ចភេសជ្ជៈ​៣០កន្លែង ដល់​យុវជន​ក្រីក្រ និង​ឧបត្ថម្ភ​ប្រាក់ប្រចាំខែ

ម៉ៅ សុផាន់
ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម១៥ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម