ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាល អំពាវនាវទន្តពេទ្យមិនទាន់មានអាជ្ញាបណ្ណវិជ្ជាជីវៈ រួសរាន់ចុះបញ្ជី ចៀសវាងប្រឈមផ្លូវច្បាប់
មន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាល បានអំពាវនាវដល់ទន្តពេទ្យប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ដែលមិនទាន់មានអាជ្ញាបណ្ណវិជ្ជាជីវៈ រួសរាន់ចុះបញ្ជីកាស្នើអាជ្ញាបណ្ណឲ្យបានគ្រប់គ្នា ដើម្បីមាននីតិសម្បទាគ្រប់គ្រាន់អាចប្រកបវិជ្ជាជីវៈទន្តសាស្ត្រស្របច្បាប់ ចៀសវាងការទទួលទោសទណ្ឌផ្សេងៗ។

ថ្លែងក្នុងសន្និសីទទន្តសាស្ត្រអន្តរជាតិលើកទី ១២ នៅសណ្ឋាគារសុខា កាលពីព្រឹកថ្ងៃទី ១២ កញ្ញា នេះ លោក អឿន បូរ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានកោតសរសើរដល់គណៈទន្តពេទ្យកម្ពុជា ដែលបានខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ដើម្បីលើកកម្ពស់ស្តង់ដារ នៃការប្រតិបត្តិ វិជ្ជាជីវៈទន្តសាស្ត្រ នៅកម្ពុជា និងបម្រើសេវាប្រកបដោយគុណភាព និងសុវត្ថិភាព ស្របតាមគរុកោសល្យ និងក្រមសីលធម៌ ដោយតម្កល់ផលប្រយោជន៍អ្នកជំងឺ និងអតិថិជនជាអាទិភាព។
លោកបានណែនាំដល់គណៈទន្តពេទ្យ ត្រូវអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ចំពោះសមាជិកដែលអនុវត្តខុសឆ្គង ដើម្បីធានាផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ និងត្រួតពិនិត្យរាល់ការផ្សព្វផ្សាយមានចរិតពាណិជ្ជកម្ម ភូតកុហក បំភ្លៃហួសពីការពិត ធ្វើឱ្យអាប់អោនតម្លៃវិជ្ជាជីវៈ និងរំលោភលើលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា បានសន្យាថា នឹងខិតខំអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់វិស័យទន្តពេទ្យឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ឱ្យស័ក្ដិសមទៅនឹងការកោតសរសើរពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល។
លោកសាស្ត្រាចារ្យជំនួយ សង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការធ្វើបទបង្ហាញ និងធ្វើការសាកសួរឱ្យបានច្រើន ដើម្បីផ្លាស់ប្ដូរបទពិសោធជាមួយនឹងវាគ្មិនជាតិ និងអន្តរជាតិ នៅក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃនេះ ដើម្បីបំពេញបន្ថែមសមត្ថភាពវិជ្ជាជីវៈ ទាំងចំណេះដឹង ជំនាញអនុវត្ត។

លោកសាស្ត្រាចារ្យជំនួយ បានបន្ថែមថា គិតត្រឹមថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ គណៈទន្តពេទ្យកម្ពុជា បានចុះបញ្ជីកាជូនទន្តពេទ្យចំនួន ១ ៥៤៧ នាក់។ ក្នុងចំណោមនោះ ទន្តពេទ្យដែលមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈទន្តសាស្ត្រមានសុពលភាពមានចំនួន ១ ២៧៧ នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


