ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ចោមចៅ ១ ដាក់គ្រឿងចក្រស្ដារប្រឡាយលូ សំអាតផ្លូវ ជាង ១ ០០០ ម៉ែត្រ
អាជ្ញាធរសង្កាត់ចោមចៅ ១ ស្តារប្រឡាយ លូ ស្ថិតនៅចំណុចផ្លូវបេតុងជាប់របងកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង ២ និងភូមិគោកចំបក់ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បី បង្ហូរទឹកភ្លៀងនារដូវវស្សាឲ្យបានលឿន បញ្ចៀសការលិចលង់លំនៅឋានប្រជាពលរដ្ឋ។

ដោយមានការយកចិត្តទុកដាក់ និងការចង្អុលណែនាំ ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និង លោក សក់ ច័ន្ទកញ្ញារិទ្ធ បានបញ្ជាឲ្យអាជ្ញាធរសង្កាត់ចោមចៅ ១ ដាក់គ្រឿងចក្រស្ដារប្រឡាយលូក្នុងមូលដ្ឋាន ដើម្បីបញ្ចៀសការជន់លិចពេលមានភ្លៀងធ្លាក់ម្ដងៗ
បើតាមការបញ្ជាក់ពីលោក កង វង ចៅសង្កាត់ចោមចៅ ១ បានឲ្យដឹងថា ក្រុមការងារបានដាក់គ្រឿងចក្រស្ដារប្រឡាយលូជាប់របងកាណាឌីយ៉ា ប្រវែងជាង ៥០០ ម៉ែត្រ និងសំអាតផ្លូវបន្ថែមទៀត ជាង ១ ០០០ ម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរប្រជាពលរដ្ឋ និងរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា មួយផ្នែកទៀតកុំឲ្យហូរចូលជន់លិចលំនៅឋានពលរដ្ឋ។

អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ប្រឡាយលូមួយនេះ ពោរពេញទៅដោយសំរាម ភក់ និងកាកសំណល់ផ្សេងទៀតដែលប្រជាពលរដ្ឋដឹកទៅទម្លាក់ចោលក្នុងប្រឡាយនេះ។ ហេតុដូច្នេះ អាជ្ញាធរមូលដ្ឋាន អំពាវនាវឲ្យប្រជាពលរដ្ឋ មេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំឲ្យបិទបាំងផ្លូវទឹកមិនអាចហូរបាន ធ្វើឲ្យមានការជន់លិច ពិបាកក្នុងការធ្វើដំណើរ និងមានទឹកជន់លិចចូលផ្ទះពលរដ្ឋរស់នៅជិតនោះ៕
អត្ថបទ ៖ ម៉េង







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ