ព័ត៌មានជាតិ
សម្តេចធិបតី អំពាវនាវពលរដ្ឋចូលរួមប្រឆាំងព័ត៌មានប្រឌិតដែលបំផ្លាញសន្តិភាពកម្ពុជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន ចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើការប្រឆាំងដាច់ខាតចំពោះចេតនាបង្កភាពចលាចលក្នុងសង្គមតាមរយៈការប្រឌិតព័ត៌មានមិនពិត ការភូតភរ ក្លែងបន្លំ និងការញុះញង់បងប្អូនប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពដែលបង្កអសន្តិសុខ និងសង្គមដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបណ្ដុះវប្បធម៌សន្តិភាព និងការរក្សាបានចីរភាពនៃការអភិវឌ្ឍសង្គមជាតិ។

ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសារលិខិតសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាស “ទិវាសន្តិភាពអន្តរជាតិ” ដែលnនឹងប្រព្រឹត្តទៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ ក្រោមមូលបទ”ការបណ្តុះវប្បធម៌សន្តិភាព” ដែលឆ្លុះបញ្ចាំងស្មារតី និងវប្បធម៌សន្តិភាព ទៅកាន់សហគមន៍គ្រប់ជំនាន់ តាមរយៈយន្តការអប់រំផ្លូវការ និងក្រៅផ្លូវការ នៅក្នុងប្រទេសនីមួយៗក្នុងពិភពលោក។
ការអំពាវនាវជាថ្មី ខណៈរាជរដ្ឋាភិបាលនៅគ្រប់នីតិកាលទាំងអស់ បានយកចិត្តទុកយ៉ាងខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់វប្បធម៌ សន្តិភាព ដោយទទួលស្គាល់ថាសង្គមមាន សន្តិភាព ស្ថិរភាព និងសុខដុមរមនា គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា បើគ្មានសន្តិភាពទេនោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការលុបបំបាត់ភាពក្រីក្រ ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការផ្តល់ការអប់រំប្រកបដោយគុណភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក៏ពុំអាចសម្រេចបានដែរ។ សម្តេចធិបតីសង្កត់ធ្ងន់ថា៖«ផ្ទុយពីរាជរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានប្រឌិតព័ត៌មានមិនពិតគ្មាន មូលដ្ឋានពិតប្រាកដ ញុះញង់បងប្អូនប្រជាពលរដ្ឋយើងឱ្យធ្វើសកម្មភាពដែលបង្កអសន្តិសុខ បំផ្លាញសន្តិភាព ធ្វើឱ្យប៉ះពាល់ដល់ការបណ្តុះវប្បធម៌សន្តិភាព និងសន្តិសុខរបស់ប្រទេស»។

ទន្ទឹមនេះ ដើម្បីបណ្តុះវប្បធម៌សន្តិភាព រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដាក់ចេញនូវគោលនយោបាយ និងយន្តការនានាដើម្បីទទួលយក និងដោះស្រាយរាល់សំណូមពរនានាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលនៅក្នុងនោះរាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តយ៉ាងសកម្មឱ្យមានការចូលរួមពីគ្រប់គណបក្សនយោបាយទាំងអស់ នៅក្នុងដំណើរការរបស់រាជរដ្ឋាភិបាលដើម្បីធានាថាសំឡេងប្រជាពលរដ្ឋពីគ្រប់ទីកន្លែងត្រូវបានគិតគូរ និងឆ្លើយតបដោយមិនប្រកាន់បែងចែកនិន្នាការនយោបាយឡើយ។
សម្តេចបានគូសរំលេចថា«សន្តិភាពងាយណាស់ក្នុងការបាត់បង់ តែពិបាកក្នុងការស្វែងរកមកវិញ ហើយបើរកមកបានវិញក៏ត្រូវការពេលវេលា និងការលះបង់ជាច្រើនផង។ ហេតុនេះហើយ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សូមបញ្ជាក់សារជាថ្មីឡើងវិញ នូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សា «សន្តិភាព» និង ការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ»៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


