ព័ត៌មានជាតិ
ក្រសួងអប់រំ ចេញការណែនាំដល់បេក្ខជនប្រឡងបាក់ឌុប នូវទង្វើដែលមិនត្រូវប្រព្រឹត្តអំឡុងពេលប្រឡង
ក្រសួងអប់រំ យុវជន និងកីឡា បានចេញការណែនាំដល់បេក្ខជនត្រៀមប្រឡងបាក់ឌុប នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខទាំងអស់ ចំពោះទង្វើដែលបេក្ខជនមិនត្រូវអនុវត្តអំឡុងពេលប្រឡងនោះឡើយ។ នេះបើតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកក្រសួងអប់រំ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
នៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះនឹងមានការប្រឡងបាក់ឌុបឆ្នាំ២០២៤ ដូច្នេះ ក្រសួងអប់រំបានចេញការណែនាំជាបន្តបន្ទាប់ទាក់ទងជាមួយការត្រៀមខ្លួន ការមើលមេរៀន ជាពិសេស គឺប្រការដែលបេក្ខជនមិនត្រូវធ្វើតែម្តងអំឡុងពេលប្រឡង។ តើក្រសួងហាមមិនឱ្យបេក្ខជនប្រព្រឹត្តបែបណាខ្លះអំឡុងពេលប្រឡងបាក់ឌុប?
ក្រសួងអប់រំ បានណែនាំដល់បេក្ខជនប្រឡង នៅពេលដល់ថ្ងៃប្រឡងមិនត្រូវទៅដល់មណ្ឌលប្រឡងក្រោយជួងទី២ ក៏មិនត្រូវពាក់ឯកសណ្ឋានកងប្រដាប់អាវុធចូលមណ្ឌលប្រឡងដូចគ្នា។ មិនត្រូវយកសៀវភៅ និងសំណៅឯកសារគ្រប់រូបភាពចូលមណ្ឌលប្រឡងទេ ក៏មិនអនុញ្ញាតឱ្យយកអាវុធ ជាតិផ្ទុះ ទូរសព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅ សំណៅឯកសារ ប្រដាប់គិតលេខ នាឡិកាដៃដែលមានប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សម្ពៀត កញ្ចប់ផ្សេងៗ រួមទាំងទឹកលុបពណ៌សដែរ។
ជាមួយគ្នានេះ បេក្ខជនមិនត្រូវចូលក្នុងបន្ទប់ប្រឡងមុនអនុរក្សហៅឈ្មោះឡើយ។ ចំពោះអាកប្បកិរិយាវិញ មិនត្រូវប្រើពាក្យសម្តី ឬកាយវិការមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះក្នុងមណ្ឌលប្រឡង បន្ទប់ប្រឡង ដោយគំរាមកំហែងដល់បេក្ខជនដទៃទៀត។ អ្នកចូលរួមប្រឡង មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសម្តី កាយវិការ ចំពោះការត្រួតពិនិត្យរបស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យរកមើលសំណៅឯកសារ និងសម្ភារៈផ្សេងៗដែលត្រូវហាមឃាត់មិនឱ្យយកចូលមណ្ឌលប្រឡង។ នៅពេលប្រឡង បេក្ខជនមិនត្រូវធ្វើចម្លើយវិញ្ញាសាលើសន្លឹកកិច្ចការណាដែលគ្មានហត្ថលេខាអនុរក្សទេ ក៏មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញពីបន្ទប់ប្រឡងដាច់ខាត។
បន្ថែមពីនេះ បេក្ខជនមិនត្រូវងើបឈរ ងាកឆ្វេងស្តាំ អើតឈ្ងោកមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងដោយគ្មានការអនុញ្ញាពីអនុរក្សនោះទេ។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮដល់អ្នកជិតខាង ឬទាញយកសន្លឹកកិច្ចការអ្នកដទៃមកដាក់ពីមុខ ឬដាក់ក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ។ បេក្ខជនមិនត្រូវប្តូរសន្លឹកកិច្ចការ ក្រដាសព្រាង ផ្ទៀងផ្ទាត់ ឬចម្លងគ្នាទេ ហើយក៏មិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខខ្លួនពេក ដែលអាចឱ្យអ្នកដទៃមើលបាន ឬឆក់យកទៅបាន។ បេក្ខជនមិនត្រូវធ្វើសញ្ញាសម្គាល់អ្វីមួយលើសន្លឹកកិច្ចដែលឱ្យគេស្គាល់អាគតដ្ឋានរបស់ខ្លួន ដូចជាសរសេរអក្រប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្តាត់ខុសប្រក្រតី ឬសរសេររំលងបន្ទាត់ជាដើម។
លើសពីនេះ ក្រសួងបញ្ជាក់ទៀតថា មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងអ្នកដទៃទេ។ បេក្ខជនមិនត្រូវបំផ្លាញ ឬធ្វើឱ្យខូចខាតសម្ភារៈក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារ បង្អួច ធ្វើឱ្យរបើកជញ្ជាំងក្តារ ធ្វើឱ្យបាក់បែកតុ កៅអី ក្តារខៀនជាដើម។ មិនអនុញ្ញាតឱ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបន្ថែមលើសន្លឹកកិច្ចការខ្លួនដាច់ខាត។ មិនត្រូវប្រើពាក្យសម្តីនាំឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង ឬធ្វើឱ្យប៉ះពាល់កិត្តិយសមេប្រយោគដូចគ្នា៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម២ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ចរាចរណ៍១៤ ម៉ោង ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៦ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
សន្តិសុខសង្គម២ ថ្ងៃ ago
យុវជន៣នាក់ត្រូវទឹកគួចលង់ស្លាប់ សមត្ថកិច្ចប្រើពេលជិត២៤ម៉ោងទើបរកសពឃើញ