Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំឱ្យរៀបចំអង្គរសង្ក្រានឡើងវិញ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យរៀបចំអង្គរសង្ក្រាន្តឆ្នាំ២០២៥ និងសង្ក្រាន្តតាមបណ្ដាខេត្តនានា។ សម្ដេចណែនាំបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីរៀបចំអង្គសង្ក្រាន្ត និងសង្ក្រាន្តតាមបណ្ដាខេត្ត ឱ្យបានរលូនសម្ដេចធិបតី ណែនាំឱ្យក្រសួងទេសចរណ៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធររាជធានីខេត្ត និងវិស័យឯកជន។

គួរឱ្យដឹង ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរៀបចំខួបលើកទី១០ របស់ខ្លួននៅក្នុងឆ្នាំ២០២៣។ ចំណែកឆ្នាំ២០២៤ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនបានរៀបចំឡើយ ដោយទុកឱ្យតាមបណ្ដារាជធានីខេត្តរៀបចំព្រឹត្តិការណ៍សង្ក្រាន្តវិញម្ដង៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម