ព័ត៌មានជាតិ
ពលរដ្ឋសង្កាត់អូរម៉ាល់ ក្នុងមួយខែៗជាង ១០០ នាក់ មកទទួលសេវាសាធារណៈ
ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ រដ្ឋបាលសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងនោះមានដូចជា សេវាអត្រានុកូលដ្ឋានកំណើត អត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ និងអត្រានុកូលដ្ឋានមរណៈភាព លិខិតបញ្ជាក់នៅលីវ លិខិតបញ្ជាក់លំដ្ឋាន ឯកសាប្លង់ ជាដើម។ ខណះរយះពេលចុងក្រោយនេះ ប្រជាពលរដ្ឋបានសម្រុកមកធ្វើជាបន្តបន្ទាប់រៀងរាល់ថ្ងៃ យ៉ាងហោចណាស់ក្នុង១ខែៗមានជាង ១០០ នាក់។ នេះបើតាមលោក ហ៊ន ហុន ជាជំនួយការរដ្ឋបាលសង្កាត់អូរម៉ាល់ បានប្រាប់ឲ្យដឹង។

សង្កាត់អូរម៉ាល់ មានភូមិចំនួន ១០ភូមិ ប្រជាជន ៣ ០០០ គ្រួសារ មានមនុស្សរាយចំនួនជាង ១២ ០០០ នាក់។ ក្នុង រយះប៉ុន្មានខែចុងក្រោយនេះ មានប្រជាពលរដ្ឋចន្លោះពី ១០ នាក់ឡើងក្នុង ១ ថ្ងៃៗ មកទទួលនិងបំពេញបែបបទ ហើយរដ្ឋបាលសង្កាត់បានខិតខំធ្វើយ៉ាងណាជួយតាមតម្រូវការពលរដ្ឋមិនឲ្យលើសពី ៣ ថ្ងៃ ស្របតាមគោលការណ៍ច្រកចេញចូលតែមួយ។ តែសម្រាប់សង្កាត់អូរម៉ាល់ បានខិតខំបំរើដល់ពលរដ្ឋ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ហើយឯកសារមួយចំនួនបើពលរដ្ឋបានមកត្រឹម ៣ ទៅ ៤ នាក់ គឺឲ្យពួកគាត់អង្គុយរង់ចាំយកត្រឹមរយះពេល ១០ ទៅ ១៥ នាទីតែម្ដង។
យោងទៅតាមរបាយកាណ៍អត្រានុកូលដ្ឋានសង្កាត់អូរម៉ាល់ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ខែ កញ្ញា ឆ្នាំ ២០២៤ សេវាសរុបទាំងអស់ចំនួន ៣៤៨ នាក់ ក្នុងនោះរួមមាន៖ ធ្វើសំបុត្រកំណើត មាន ៨១នាក់ ស្រី ៤៣ នាក់ ការលិខិតបញ្ជាក់កំណើត ១០៦ នាក់ ស្រី ៥៧ នាក់ ធ្វើសំបុត្រអាពាហ៍ពិពាហ៍ ៩៧ នាក់និងសំបុត្រមរណភាព ៦៤ នាក់ ស្រី ៣៧ នាក់ ។

លោក សន ពឿន ចៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងលើកឡើងថា ការធ្វើបានលឿនជូនពលរដ្ឋ ក៏ដោយសារតែពលរដ្ឋបានយល់ និងបានយកមកជាមួយនូវរាល់ឯកសារពាក់ព័ន្ធបានត្រឹមត្រូវ ទើបមន្ត្រីមូលដ្ឋានបានធ្វើយ៉ាងឆាប់បែបនេះ ហើយចំពោះបញ្ហាប្រឈមកន្លងមក ដែលមានភាពយឺតយ៉ាវខ្លះក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋនោះ គឺទាក់ទងនិងសៀវភៅបញ្ជីអត្រានុកូលដ្ឋាន ដោយសារខ្វះក្រដាស់ដែលរដ្ឋបាលខេត្ត បានផ្ដល់ឱ្យមកមិនបានទាន់ពេលនិងមានភាពយឺតយ៉ាវបន្តិច គឺ ក្នុងរយះពេល ២ ទៅ ៣ ថ្ងៃទើបធ្វើហើយ។
លោកថា ការយឺតយ៉ាវនេះ អាជ្ញាធរក៏បានប្រាប់ដល់ប្រជាពលរដ្ឋហើយដែរ ដើម្បីឱ្យពួកគាត់បានដឹងនិង មានការយោគយល់អាធ្យាស្រ័យ។ ក្នុងនោះលោកចៅសង្កាត់ក៏បានសំណូមពរដល់រដ្ឋបាលខេត្តឲ្យជួយពន្លឿនដល់ការផ្ដល់សៀវភៅនិងខ្វះសំបុត្របញ្ជាក់កំណើតនិងសំបុត្រកំណើតច្រើន ដើម្បីយកមកបំពេញតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


