ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ កូនៗ ចៅៗ នៅអង្គការអាហ្វេស៊ីប ត្រូវសិក្សាយ៉ាងហោចចប់បរិញ្ញាបត្ររង
ថ្លែងនៅក្នុងឱកាសចុះសួរសុខទុក្ខដល់កុមារី/យុវតីកំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញជាកាតព្វកិច្ចទាក់ទងការផ្តល់ការអប់រំដល់កុមារ ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ត្រូវតែទទួលបានការអប់រំយ៉ាងហោចណាស់ចប់ថ្នាក់បរិញ្ញាបត្ររង។
នៅព្រឹកថ្ងៃអាទិត្យនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ស្ត្រីទី ១ នៃកម្ពុជា បានចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ថ្លែងនៅក្នុងឱកាសចុះសួរសុខទុក្ខកុមារដែលរងការរំលោភបំពានផ្លូវភេទ ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងទៅនឹងការអប់រំដល់ចៅៗ កូនៗទាំងអស់នៅទីនេះ គឺត្រូវតែទទួលការបណ្ដុះបណ្ដាលការអប់រំឲ្យបានត្រឹមត្រូវ យ៉ាងហោចណាស់ត្រឹមបរិញ្ញាបត្ររង។
សម្តេចបន្តទៀតថា «ចៅៗណាដែលប្រឡងមិនជាប់បាក់ឌុប ត្រូវតែបន្តរៀននៅថ្នាក់បរិញ្ញាប័ត្ររង ហើយបន្ទាប់មកត្រូវបន្តឡើងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បន្តទៀត ពីព្រោះសម្ដេចមិនចង់ឲ្យកូនៗ ចៅៗ ជួបជីវិតអភ័ព្វហើយ ខ្វះចំណេះដឹងទៀតនោះទេ»។



ក្នុងឱកាសនោះ សម្ដេចតេជោបានប្រកាសសន្យានឹងនៅតែបន្តគាំទ្រ ដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) បន្តទៀត។
«បើអត់ពីសម្ដេចទៅ មជ្ឈមណ្ឌលនេះក៏នឹងបន្តការគាំទ្របន្តទៀត ពីសំណាក់នាយករដ្ឋមន្ត្រី គឺសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលត្រូវបន្តយកចិត្តទុកដាក់ និងផ្គត់ផ្គង់មជ្ឈមណ្ឌលនេះតទៅទៀតមិនឱ្យក្មួយៗ ចៅៗ អស់សង្ឃឹមនោះទេនៅថ្ងៃខាងមុខ»។ សម្តេចតេជោ បញ្ជាក់បន្ថែម។
ជាមួយគ្នានេះ សម្ដេចតេជោក៏បានឱ្យអ្នកគ្រប់គ្រងមជ្ឈមណ្ឌល តាមដានពិនិត្យមើលនៅពេលកូនៗ ចៅៗ ពេលមានគ្រួសារ ត្រូវបានគ្រួសារយកចេញពីមជ្ឈមណ្ឌល គឺមិនត្រូវឱ្យមានការរំលោភបំពាន ដោយអំពើហិង្សានិងការធ្វើបាបដោយប្រការអ្វីមួយនោះទេ ពីព្រោះពួកគាត់អភ័ព្វពីតូចទៅហើយ មិនត្រូវឲ្យពួកគាត់អភ័ព្វទៀតទេពេលដែលមានគ្រួសារ។
ជាថ្មីម្ដងទៀតនៅក្នុងឱកាសនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា នៅតែទទូចអង្វរករដល់ជនដែលប្រព្រឹត្តអំពើអាណាចារ្យមកលើក្មេងស្រី សូមមេត្តាបញ្ឈប់ជាបន្ទាន់ព្រោះវាជាទង្វើអាក្រក់ដ៏ជូរជាតិបំផុត ដែលសង្គមមិនអាចទទួលយកបាននោះទេ។
ជាការផ្តល់ការអាណិតស្រឡាញ់ ផ្តល់ភាពកក់ក្តៅទាំងស្មារតី និងកម្លាំងចិត្តជូនយុវនារី និងកុមារីរងគ្រោះនៅអង្គការអាហ្វេស៊ីបកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែឧបត្ថម្ភសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាជាប្រចាំខែសម្រាប់មជ្ឈមណ្ឌលដោយក្នុងនោះ ឧបត្ថម្ភជាអង្ករជាប្រចាំខែ ក្នុងមួយខែៗចំនួន ១,២០០ គីឡូក្រាម ថវិកាសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងមួយខែ ២០ លានរៀល និងថវិកាសម្រាប់យុវនារី/កុមារីម្នាក់ ១០ ម៉ឺនរៀលក្នុងមួយខែ និងថវិកាសម្រាប់មជ្ឈមណ្ឌល ៥ ម៉ឺនដុល្លារ ក្នុង១ឆ្នាំ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


