Connect with us

ព័ត៌មានជាតិ

កម្ពុជា ចែករំលែកវឌ្ឍនភាពការអនុវត្តរបបសន្តិសុខសង្គមដល់​ប្រតិបត្តិករសន្តិសុខសង្គមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

បានផុស

នៅ

កម្ពុជា បាន​ចែករំលែក​អំពី​វឌ្ឍនភាព នៃ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ ថែទាំ​សុខភាព និង​ផ្នែក​ប្រាក់​សោធន ព្រមទាំង​លើក​ឡើង​អំពី​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព​ក្នុង​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​និកម្មភាព​ការងារ នា​ពេល​អនាគត​ដល់​ប្រតិបត្តិ​ករ​សន្តិសុខ​សង្គម​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ដែល​បាន​ចូលរួម​កិច្ចពិភាក្សា​តុមូល​របស់​ជំនាញការ​អាស៊ី​ស្ដីពី កិច្ច​គាំពារ​ផ្នែក​និកម្មភាព​ការងារ​ឆ្នាំ ២០២៤ នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សា​តុមូល​ខាងលើនេះ ប្រព្រឹត្តទៅ​មាន​រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃទី ​៩-១០ ខែតុលា ឆ្នាំ ២០២៤ រៀបចំឡើង​ដោយ​រាជរដ្ឋាភិបាល​ នៃ​ប្រទេស​ជប៉ុន​, អង្គការ​អន្តរជាតិ​ខាង​ការងារ និង​អង្គភាព​ធានារ៉ាប់រង​សំណង​គ្រោះថ្នាក់​ការងារ​អាស៊ី​ នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ដោយមាន​ការ​ចូលរួម​ពី​តំណាង​ស្ថាប័ន​សន្តិសុខ​សង្គម​ជា​សមាជិក​ នៃ​សមាគម​សំណង​គ្រោះថ្នាក់​ការងារ​អាស៊ី (AWCA), តំណាង​កម្មករ-និយោជិត តំណាង​និយោជក និង​តំណាង​រដ្ឋាភិបាល វាគ្មិន​ជំនាញ និង​សិក្ខាកាម មកពី​បណ្តា​ប្រទេស​រួមមាន​ ៖ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុង​ហ្គោ​លី ហ្វីលីពីន ថៃ វៀតណាម ចិន ឥណ្ឌា ជប៉ុន កូរ៉េ ស្រីលង្កា នេប៉ាល់ និង​ទី​ម័​រ​ខាងកើត សរុប​ប្រមាណ ១៥០ នាក់។

លោក គួច សុ​មាន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដែល​បាន​ចូលរួម​កិច្ចពិភាក្សា​តុមូល​របស់​ជំនាញការ​អាស៊ី​ស្ដីពី កិច្ច​គាំពារ​ផ្នែក​ និកម្មភាព​ការងារ​ឆ្នាំ​ ២០២៤ ​បាន​លើកឡើងថា ​វេទិកា​នេះ ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​បទពិសោធ​ និង​ចំណេះដឹង​អំពី​គោលនយោបាយ​, ការគ្រប់គ្រង និង​ប្រតិបត្តិការ​របប​សន្តិសុខ​សង្គម​ផ្នែក​និកម្មភាព​ការងារ និង​បង្កើន​បរិយាកាស​ពិភាក្សា​សម្រាប់​ជំនាញការ​ផ្នែក​សន្តិសុខ​សង្គម និង​ប្រតិបត្តិ​ករ​សន្តិសុខ​សង្គម​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក អំពី​របប​សន្តិសុខ​សង្គម​ផ្នែក​និកម្មភាព​ការងារ។

នា​ឱកាស​នោះ​ដែរ លោក​រដ្ឋលេខាធិការ បាន​ចែករំលែក​អំពី​វឌ្ឍនភាព​ នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ ថែទាំ​សុខភាព និង​ផ្នែក​ប្រាក់​សោធន ព្រមទាំង​លើកឡើង​អំពី​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព​ក្នុង​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​និកម្មភាព​ការងារ នា​ពេល​អនាគត ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១១ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម