Connect with us

ព័ត៌មានជាតិ

លោក Michael ចូលថ្វាយបង្គំ សម្តេច គូ សុភាព ក្នុងកម្មវិធីសមាធិសម្រាប់កុមារ នៅវត្តគល់ទទឹង

បានផុស

នៅ

ការ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ជា​លើក​ទី ៣ ដើម្បី​លើក​កម្ពស់ និង​ចូលរួម​ផ្សព្វផ្សាយ​ពី​សន្តិភាព និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម នៅ​កម្ពុជា លោក Michael B Alfaro កាលពី​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ ២០២៦ បាន​ចូលរួម​ជាមួយ សម្តេច​ឧត្តម​វង្សា គូ សុភាព ក្នុង​កម្មវិធី​សមាធិ​សម្រាប់​កុមារ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​គល់​ទទឹង រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​នោះ ទាំង សម្តេច គូ សុភាព និង លោក Michael B Alfaro បាន​ពិភាក្សា​គ្នា​ច្រើន ជុំវិញ​តួនាទី​ព្រះពុទ្ធសាសនា​ខ្មែរ ក្នុង​ការ​ចូលរួម​ចំណែក​រក្សា​សុខ​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក។ លើស​ពី​នេះ​ទៀត សម្តេច គូ សុភាព បាន​នាំ លោក Michael ទស្សនកិច្ច​ជុំវិញ​ទីធ្លា​បរិស្ថាន​វត្ត ដែល​មាន​សោភណភាព និង​ភាព​បៃតង។ លោក Michael កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ ការ​រៀបចំ​វត្ត​អារាម​របស់ សម្តេច គូ សុភាព។ លោក​ថា វត្ត​គល់​ទទឹង ពិត​ជា​មាន​របៀប និង​រៀបចំ​បរិស្ថាន​បាន​យ៉ាង​ល្អ​ប្រសើរ។

ជុំវិញ​ការ​មក​ថ្វាយបង្គំ​របស់ ម៉ៃ​ឃល នេះ សម្តេច គូ សុភាព មាន​ថេរ​ដីកា​គូស​បញ្ជាក់​ពី​ការ​រៀបចំ​ឲ្យ​ទៅ​ជា​អារាម​ទេសចរណ៍ ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​កម្ពុជា ជាពិសេស​បាន​ស្វែងយល់​ពី​វិស័យ​ព្រះពុទ្ធសាសនា វប្បធម៌ និង​ការ​គោរព​បូជា​របស់​ពលរដ្ឋ​កម្ពុជា។

លោក Michael បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ​ដែល​បាន​ចូលរួម​ជាមួយ សម្តេច គូ សុភាព ក្នុង​កម្មវិធី​សមាធិ​សម្រាប់​កុមារ និង​ទស្សនា​ស្វែងយល់​ពី​តួនាទី​ព្រះពុទ្ធសាសនា​ក្នុង​ការ​ថែរក្សា​សន្តិភាព និង​ប្រែ​ក្លាយទៅជា​អារាម​ទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម