Connect with us

ព័ត៌មានជាតិ

កម្ពុជា-អង្គការ OECD បន្តពង្រឹងកិច្ចសហប្រតិបត្តិការសំដៅលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ និងអនុលោមភាពច្បាប់

បានផុស

នៅ

កម្ពុជា និង អង្គការ OECD បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​សំដៅ​លើក​កម្ពស់​ផលិតភាព ការ​អភិវឌ្ឍ​ជំនាញ និង​អនុលោម​ភាព​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឯកភាព​គ្នា​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​នេះ ក្នុង​ឱកាស លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក អង់​តូ​នី​ញូ ហ្គោ​មេស៍ (Antonio Gomes) នាយករង នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ហិរញ្ញវត្ថុ​ និង​សហគ្រាស នៃ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) បាន​ជួប​ប្រជុំ​ទ្វេភាគី​នៅ​ទីស្នាក់ការ​អង្គការ OECD ខណៈ ​លោក​រដ្ឋមន្ត្រី ដឹកនាំ​គណៈប្រតិភូ​ត្រីភាគី​ ចូលរួម​វេទិកា​អង្គការ OECD ស្ដីពី​ការ​ត្រួតពិនិត្យ​អនុលោម​ភាព​ក្នុង​វិស័យ​កាត់ដេរ និង​ផលិតផល​ស្បែកជើង នា​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​ ១១ ខែ​កុម្ភៈ ឆ្នាំ​ ២០២៦ ថ្មីៗ នេះ។

នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី និង​លោក អង់​តូ​នី​ញូ បាន​រំលឹក​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ OECD និង​ប្រទេស​កម្ពុជា លើ​វិស័យ​ពាក់ព័ន្ធ​ជាច្រើន។ ភាគី​ទាំងពីរ បាន​ឯកភាព​គ្នា​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាពិសេស​លើ​ការ​លើក​កម្ពស់​ផលិតភាព ការ​អភិវឌ្ឍ​ជំនាញ និង​ការ​អនុវត្ត​ការ​ត្រួតពិនិត្យ​អនុលោម​ភាព​ច្បាប់​ពាក់ព័ន្ធ​សិទ្ធិមនុស្ស និង​បរិស្ថាន នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ​ និង​កាបូប ដែល​នឹង​ជួយ​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែង ខណៈ​កម្ពុជា​ត្រៀមខ្លួន​ចាក​ចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិច (LDC)។

ជាមួយ​នឹង​ការ​សម្ដែង​នូវ​ការ​ពេញ​ផ្លែផ្កា​ នៃ​កិច្ច​សហ​ប្រតិបត្តិការ ​នា​ពេល​កន្លង​មក ភាគី​ទាំងពីរ ក៏​បាន​ធ្វើការ​ផ្លាស់ប្ដូរ​បទ​ពិសោធ បញ្ហា​ប្រឈម និង​វឌ្ឍនភាព​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ការងារ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម