ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យមន្ត្រីក្បាលពោះធំខំហាត់ប្រាណ មិនដូច្នេះ មិនឱ្យចុះបំពេញការងារខាងក្រៅទេ
មន្រ្តីមានក្បាលពោះធំជ្រុល មិនអនុញ្ញាតឱ្យចេញធ្វើការខាងក្រៅទៀតទេ។ ផ្ទុយទៅវិញ បើចង់ចេញបំពេញការងារខាងក្រៅ ត្រូវតែហាត់ប្រាណឱ្យស្រកក្បាលពោះឱ្យបានសមរម្យ។ នេះជាបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ទៅកាន់មន្ត្រីក្រោមឱវាទរបស់លោក។

លោក រ៉េន រតនៈ អ្នកនាំពាក្យផ្ទាល់របស់លោក ស សុខា បានបញ្ជាក់ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា «ចាប់ពីពេលនេះទៅ មន្រ្តីមានក្បាលពោះធំជ្រុល មិនឱ្យចេញធ្វើការខាងក្រៅទៀតទេ ជាពិសេសការងារចរាចរណ៍ និងប្រតិបត្តិការនានា។ អង្គភាព ត្រូវរៀបចំកម្លាំងមានក្បាលពោះធំ ឱ្យធ្វើការក្នុងការិយាល័យ»។
តែយ៉ាងណាមិញ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏មិនបានបិទផ្លូវសម្រាប់អ្នកចង់ចេញក្រៅ ឬបើមានតម្រូវការចេញប្រតិបត្តិការការងារខាងក្រៅនោះទេ គឺផ្ដល់ជម្រើសឱ្យហាត់ប្រាណ បន្ថយរបបអាហារមិនត្រឹមត្រូវ ជាដើម ដើម្បីឱ្យស្រកក្បាលពោះ ហើយមើលទៅសមរម្យ។ ដោយឡែក ពាក្យថា «ស្តង់ដា» លោកប្រមុខក្រសួងមហាផ្ទៃ បានតម្រូវពេលនេះ គឺយ៉ាងហោចណាស់ឱ្យបាន «សមរម្យ» គឺសមភ្នែកមហាជន និងអាចអនុវត្តការងារបាន ពោលគឺមិនមែនធំលើតូចក្រោម ឬធាត់ក្បាលពោះធំហួស ដែលចៀសមិនផុតពីការមិនអាចបំពេញការងារបានល្អ និងរហ័សរហួននោះឡើយ។

លោក រ៉េន រតនៈ បានលើកឡើងបន្ថែមនៅលើបណ្ដាញសង្គម ថា ករណីនេះ ទោះមានតិចតួច ធៀបនឹងកម្លាំងសរុប តែលោកឧបនាយករដ្ឋមន្ត្រី ស សុខា បានយកចិត្តទុកដាក់ និងផ្ដល់ការរំលឹកណែនាំជារឿយៗ តាំងពីដើមនីតិកាលថ្មី៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៩ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ