ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៧ ទៅច្រកទ្វារព្រំដែនកម្ពុជា-ឡាវ ត្រពាំងក្រៀល ចាប់ផ្តើមចាក់កៅស៊ូ
ផ្លូវជាតិលេខ ៧ នៅខេត្តស្ទឹងត្រែងចេញពីស្ពានសេកុងទៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលកម្ពុជា-ឡាវ បានចាប់ផ្តើមឈានទៅចាក់កៅស៊ូ។ សមិទ្ធផលផ្លូវដែលចាប់ផ្តើមស្ថាបនាថ្មីឡើងវិញនេះបាននាំក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ ដែលរំពឹងថានឹងជួយជំរុញឱ្យមានកំណើនផ្នែកសេដ្ឋកិច្ចសម្រាប់ពលរដ្ឋរស់នៅតាមតំបន់ព្រំដែន តាមរយៈលំហូរភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តនៅខេត្តជាប់ព្រំដែនឡាវ។
លោក ស គឹមណាត ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមដងផ្លូវមានក្តីសង្ឃឹមឡើងវិញព្រោះភាពលំបាកជាង ១០ ឆ្នាំមកនេះចាប់ពីឆ្នាំ ២០០៨ មក ព្រោះប៉ុន្មានឆ្នាំកន្លងមកនេះសូម្បីតែរថយន្តដឹកភ្ញៀវទេសចរណ៍ក៏លែងមកតាមផ្លូវនេះដែរ។


លោកបន្តថា ក្រុងបច្ចេកទេសចំនួន ៤ ក្រុម កំពុងពន្លឿនការស្ថាបនាឱ្យហើយទៅតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសាធារណៈនិងដឹកជញ្ជូន ដែលបានដាក់ផែនការដើម្បីសម្រួលការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យឃើញពីការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅតំបន់ព្រំដែន។
បើតាមប្រធានមន្ទីរសាធារណការខេត្តស្ទឹងត្រែង ការស្ថាបនាគ្រោងបញ្ចប់ឲ្យរួចមុនខែមករា ឆ្នាំ ២០២៥ ខណៈបច្ចុប្បន្នកម្មករសម្រុកមិនថាថ្ងៃសៅរ៍អាទិត្យ ដើម្បីសម្រេចបានតាមផែនការ។
«កន្លងមកឃើញស្រាប់ហើយ ខែប្រាំងដីហុយខែវស្សាហ៍បែកភក់។ អញ្ចឹងសូមថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុនម៉ាណែត ជានិច្ចកាលតែងតែជួយប្រជាពលរដ្ឋ ក្នុងការរំលែកផលប្រយោជន៍ ដូចជាផ្លូវហ្នឹងឲ្យប្រជាពលរដ្ឋធ្វើដំណើរស្រួល»។



លោក សុខ សុវណ្ណ អាយុ ៦៥ ឆ្នាំរស់នៅភូមិវាលព្រីង ឃុំអូរស្វាយ បានលើកឡើងថា ពេលបានផ្លូវល្អពួកគាត់សប្បាយរីករាយ និងមានក្តីសង្ឃឹម ព្រោះពេលរថយន្តតូចធំបើកបរទៅមក មិនរងការហុយដីទ្រលោម បង្កផលប៉ះពាល់ដល់សុខភាពដូចមុនទៀតទេ។
លោកបន្តថា សំខាន់ជាងនេះប្រជាពលរដ្ឋធ្វើដំណើរក៏ងាយស្រួល ហើយការប្រកបររបរកស៊ីនឹងអាចល្អប្រសើរវិញ ព្រោះអាចមានភ្ញៀវទេសចរចេញចូលមកច្រើន។
ផ្លូវជាតិលេខ ៧ ដែលកំពុងដំណើរការជួសជុលឡើងវិញដោយក្រាលកៅស៊ូមានប្រវែង ៥៨ គីឡូម៉ែត្រទទឹង ១០ ម៉ែត្រ ដោយស្ថាបនាចាប់ចេញេពីស្ពានសេកុង ទៅដល់ច្រកព្រំដែនអន្តរជាតិប្រពាំងគ្រៀលព្រំប្រទល់កម្ពុជា ឡាវ។ មន្រ្តីបច្ចេកទេសបានអះអាងថា នឹងបញ្ចប់ឲ្យរួចនៅចុងខែធ្នូ ឬនៅដើមខែមករា ឆ្នាំ២០២៥ខាងមុខនេះ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


