ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការកសាងផ្លូវក្រាលកៅស៊ូ និងបេតុង ក្នុងឃុំទ្រាន-ឃុំស្រក ស្រុកកំពង់សៀម
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការកសាងសង់ផ្លូវកៅស៊ូថ្មី និងបេតុង នៅលើខ្សែផ្លូវ KC-12 ចាប់ពីឃុំទ្រាន ទៅដល់ឃុំស្រក ស្រុកកំពង់សៀម។

គម្រោងសាងសង់ផ្លូវកៅស៊ូ និងបេតុង ដែលជាគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) មានប្រវែង ៧៥.៣គីឡូម៉ែត្រ ក្នុងស្រុកចំនួន៣ គឺស្រុក ជើងព្រៃ ស្រុកព្រៃឈរ និងស្រុកកំពង់សៀម តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមឥណទានធនាគារពិភពលោក និងទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន អឹម ធី អេ ខនស្ត្រាក់សិនខូអិលធីឌី (M.TA Construction Co.Ltd)។
ចំពោះកំណាត់ផ្លូវ KC1 ស្ថិតនៅឃុំទ្រាន ទៅដល់រង្វង់មូលនៃឃុំស្រក ស្រុកកំពង់សៀម ដែលមានប្រវែងសរុប 13,80គីឡូម៉ែត្រ ដែលមានទទឹងផ្លូវ ៦ម៉ែត្រ ដោយក្រាលកៅស៊ូ ២ជាន់ និងចិញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ក្រាលកៅស៊ូ ១ជាន់។ តែចាប់ពី PK2+900 to 5+000 គឺប្រវែង ២ ១០០ម៉ែត្រ នៅលើទំនប់ជ្រោយចេកជាផ្លូវបេតុង ដែលមានទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និង ចិញ្ចើមផ្លូវ ០,៥ម៉ែត្រ សងខាងដោយក្រាលកៅស៊ូ ១ជាន់ សរុបទទឹងផ្លូវ ៨ម៉ែត្រ។

ទីតាំងមួយទៀត គឺចាប់ពី PK8+700 to 9+200 គឺមានប្រវែង 500ម៉ែត្រ ដែលនៅលើទំនប់កែប្រែ មានទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងចិញ្ចើមផ្លូវ ០,៥ម៉ែត្រ សងខាងដោយក្រាលកៅស៊ូ ១ជាន់ សរុបទទឹងផ្លូវ ៨ម៉ែត្រដែរ។ សរុបប្រវែងផ្លូវបេតុង ទាំង២ ទីតាំង ២ ៦០០ម៉ែត្រ៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៥ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១៥ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


