ព័ត៌មានជាតិ
អភិបាលខណ្ឌច្បារអំពៅ នាំចៅសង្កាត់ព្រែកប្រា ចុះពិនិត្យទឹកលូលិចចូលផ្ទះពលរដ្ឋ
កាលពីព្រឹកថ្ងៃទី ៩ តុលា នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងជំនាញ ពិសេសលោកស្រី ជួប ស៊ីយ៉ុន ចៅសង្កាត់ព្រែកប្រា ចុះទៅពិនិត្យមើលទីតាំងភូមិអូរអណ្តូង ១ ដែលកំពុងរងគ្រោះដោយទឹកលូច្រាលចេញធ្វើឲ្យលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋពិបាករស់នៅបំផុត។

ប្រជាពលរដ្ឋបានបញ្ចេញមតិដូចៗ គ្នាថា ពលរដ្ឋរងគ្រោះដោយទឹកលូលិចលង់ផ្ទះអស់រយៈពេល ១០ ថ្ងៃ មកហើយ មិនដែលឃើញលោកស្រី ជួប ស៊ីយ៉ុន ចៅសង្កាត់ព្រែកប្រា ដែលទើបឡើងតំណែងថ្មីៗ ចុះមកសាកសួរសុខទុក្ខពួកគាត់ដែលកំពុងរងគ្រោះដោយទឹកលូដ៏ខ្មៅកខ្វក់ មានជះក្លិនស្អុយម្តងណាឡើយ។ អ្វីដែលកំពុងប្រឈមនោះ គឺ ប្រជាពលរដ្ឋរស់ជាមួយទឹកសំអុយ បង្កទៅជាកើតជំងឺកមរមាស់ ឆ្លងជំងឺអាសន្នរោគ និងជំងឺគ្រុនឈាម។

ប្រជាពលរដ្ឋពេលបានឃើញលោកអភិបាលខណ្ឌច្បារអំពៅចុះមកពិនិត្យទីតាំងដោយផ្ទាល់បែបនេះ សង្ឃឹមថា លោកនឹងជួយអន្តរាគមន៍ដាក់ម៉ាស៊ីនបូមទឹកសំអុយឲ្យបានឆាប់រីងស្ងួតដូចដើម ព្រោះបច្ចុប្បន្នសូម្បីបន្ទោបង់នៅបង្គន់អនាម័យតាមផ្ទះពុំបានផង។

ប្រជាពលរដ្ឋដដែល បន្តថា ពលរដ្ឋកំពុងអន់ចិត្តនឹងលោកស្រីចៅសង្កាត់ព្រែកប្រា ដែលមិនព្រមចុះជួយពួកគាត់សោះ កុំថាឡើយអំណោយ៕
អត្ថបទ ៖ នរា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


