Connect with us

ព័ត៌មានជាតិ

កម្ពុជា​-ថៃ​ ឯកភាពទទួលស្គាល់​បង្គោល​ព្រំដែន​ចំនួន ៤២ បង្គោល ក្នុង​ចំណោម ៧៤ បង្គោល បោះ​​សម័យ​អាណានិគម​បារាំង

បានផុស

នៅ

មន្រ្តី​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​បាន​គូស​បញ្ជាក់​ថា កម្ពុជា​និង​ថៃ​បាន​ឯកភាព​គ្នា​លើ​បង្គោល​ព្រំដែន​ចំនួន ៤២ ក្នុង​ចំណោម​បង្គោល​ព្រំដែន​សរុប​ចំនួន ៧៤ ដែល​បាន​បោះ​ក្នុង​សម័យ​អាណានិគម​បារាំង​ពី​ឆ្នាំ ១៩១៩ ដល់ឆ្នាំ ១៩២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡាំ ជា រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​បាន​គូស​បញ្ជាក់​នៅ​ក្នុង​​ឱកាស​ធ្វើ​បទ​បង្ហាញ​ស្តីពី “របៀប​របប​នៃ​ដំណើរ​ទស្សនកិច្ច និង​កម្មវិធី​ទស្សនកិច្ច​នៅ​ខេត្ត​ទិស​ឦសាន” កាលពី​ថ្ងៃទី០៦ ខែ​កញ្ញា ឆ្នាំ២០២៤ កន្លងទៅ​ថា ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-ថៃ ធ្វើ​ឡើង​ផ្អែក​លើ​គោលការណ៍ ៣ ជា​មូលដ្ឋាន៖

១. គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ ដែល​បន្សល់ទុក​ដោយ​អាណានិគម (Uti Possidetis) គឺ​បណ្តា​ផែនទី​ដែល​ជា​លទ្ធផល​នៃ​កិច្ចការ​ខណ្ឌសីមា​របស់​គណៈកម្មការ​កំណត់​ព្រំដែន​ឥណ្ឌូចិន-សៀម ដែល​បង្កើត​ឡើង​តាម​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា ឆ្នាំ​១៩០៧ រវាង​បារាំង-សៀម និង​ឯកសារ​ដទៃ​ទៀតដែល​ទាក់ទង​ទៅ​នឹង​ការ​អនុវត្តន៍​អនុសញ្ញា ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ រវាង​បារាំង-សៀម

២. អនុសញ្ញា​បារាំង-សៀម ចុះថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ១៩០៤ (ដែល​បាន​កែប្រែ​អត្ថន័យ​នៃ​សន្ធិសញ្ញា ចុះ​ថ្ងៃទី៣ ខែ​តុលា ឆ្នាំ ១៨៩៣ ទាក់ទង​ទៅ​នឹង​ដែនដី និង​ការព្រមព្រៀង​ដទៃ​ទៀត) និង​សន្ធិសញ្ញា ចុះ​ថ្ងៃទី២៣ ខែ​មីនា ឆ្នាំ១៩០៧ ព្រម​ទាំង​​ពិធីសារស្តីពី​ការ​កំណត់​ព្រំដែន​ដែល​ជា​ឧបសម្ព័ន្ធ​នៃ​សន្ធិសញ្ញា ចុះ​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩០៧

៣. គោលការណ៍​ច្បាប់​អន្តរជាតិ និង​ឧត្តមានុវត្តន៍​អន្តរជាតិ​លើ​វិស័យ​កំណត់​ព្រំដែន

ពាក់ព័ន្ធ​លទ្ធផល​​លើ​ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-ថៃ លោក ឡាំ ជា បាន​គូស​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦ ភាគី​ទាំងពីរ​បាន​ចុះ​វាស់វែង​ និង​ស្វែង​រក​ទីតាំង​ពិតប្រាកដ​នៃ​បង្គោល​ព្រំដែន​ទាំង ៧៤ ដែល​បាន​បោះ​ដោយ​គណៈកម្មការ​បោះ​បង្គោល​ព្រំដែន​ឥណ្ឌូចិន-សៀម ​ចន្លោះឆ្នាំ​១៩១៩-១៩២០ ដោយ​ទទួល​បាន​លទ្ធផល​បាន​ឯកភាព​គ្នា​លើ​ទីតាំង​ពិតប្រាកដ​នៃ​បង្គោល​ព្រំដែន​ចំនួន ៤២ បង្គោល និង​ពុំ​ទាន់​ឯកភាព​គ្នា​ចំនួន ៣២ បង្គោល

បង្គោល​ព្រំដែន ៣២ មិនទាន់​ឯកភាព​ទេ បើ​តាម​លោក​ឡាំ ជា ដោយសារ​ទីតាំង​បង្គោល​ខ្លះ​បាត់ និង​កន្លែង​ខ្លះ​ទីតាំង​មិន​ពិតប្រាកដ។ ជាមួយ​គ្នា​នេះ ភាគីប្រទេសទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ជួសជុល​បង្គោល​ព្រំដែន​ចំនួន ២៤ បង្គោល ក្នុង​ចំណោម ៤២ បង្គោល ដែល​បាន​ឯកភាព​គ្នា ដោយ​ជួសជុល​ឱ្យ​ដូច​គំរូ​ដើម​នៃ​បង្គោល​ព្រំដែន​សម័យ​បារាំង។

លោក ឡាំ ជា បាន​អះអាង​ថា នៅ​ពេល​បារាំង​ធ្វើ​ព្រំដែន​ជាមួយ​សៀម​នៅ​ឆ្នាំ ១៩០៨ និង ១៩០៩ ​ប្រើប្រាស់​បន្ទះ​ដែក​ក្រាស់​ធំ​បោះ​នៅ​លើ​ដើមឈើជា​តម្រុយ​ព្រំដែន ទើប​ ១០ ឆ្នាំ​ក្រោយ​មក​ នៅ​ឆ្នាំ ១៩១៩ ដល់ ១៩២០ បាន​ចុះ​បោះ​បង្គោល​ជា​បេតុង​នៅ​លើ​ដី​ជាក់ស្តែង​។

លោក ឡាំ ជា បាន​គូស​បញ្ជាក់ថា កិច្ចការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​មាន​ភាព​យឺតយ៉ាវ ដោយ​សារ​ខាង​ភាគី​ថៃ​មាន​បញ្ហា​ផ្ទៃក្នុង​។

ទាក់ទង​ការ​អភិវឌ្ឍ​តាម​ព្រំដែន លោក​ឡាំ ជា ​ថា រាជរដ្ឋាភិបាល​ក៏​បាន​យកចិត្ត​ទុកដាក់ ដោយ​បាន​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែនបាន​​ប្រវែង ៤៥៥,៥០ គ.ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អ្នក​ធម្មយាត្រា​ជាង១លាន​នាក់ សម្រុក​ទៅ​ទីក្រុង Mecca ទោះ​រលក​កម្ដៅ​លើស​ពី​៤០​អង្សា

ព័ត៌មានជាតិ១០ នាទីutes មុន

ផ្សារចុងសប្តាហ៍ក្នុងខេត្តបាត់ដំបង ពលរដ្ឋ​ចុះទិញបន្លែ​សាច់ស្រស់ៗ​មានប្រភព​ច្បាស់លាស់

ជីវិតកម្សាន្ដ១១ នាទីutes មុន

នាយ ពាង ប្រកាសសុំការបរិច្ចាគឈាមបន្ទាន់ ដើម្បីវះកាត់ព្យាបាលជំងឺ ខណៈត្រូវការដល់ទៅ ៤សាក់

នារីម៉ាកសុី
ជីវិតកម្សាន្ដ១៨ នាទីutes មុន

មហាជននិងអ្នកសិល្បៈ បង្ហាញការសោកស្តាយចំពោះមរណភាព លោក វ័រ សារុន ម្ចាស់បទ “នារី​មាកស៉ី”

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

តៃវ៉ាន់​កត់​ត្រា​ការកើនឡើង​​សកម្មភាពយោធា​ដ៏សម្បើម​របស់​ចិន​​​​​​ រួម​ទាំង​នាវា​ផ្ទុក​យន្តហោះ​

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

Sokha Hotels

ព័ត៌មានពេញនិយម