ព័ត៌មានជាតិ
ប.ស.ស និងអង្គការអុកស្វាម រៀបចំវេទិកាប្រចាំឆ្នាំថ្នាក់តំបន់ ពង្រឹងយន្តការគណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអង្គការអុកស្វាម (OXFAM) កាលពីថ្ងៃទី ៣ វិច្ឆិកា បានរៀបចំវេទិកាប្រចាំឆ្នាំថ្នាក់តំបន់ក្រោមមូលបទ ៖ គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាល ប្រកបដោយយុត្តិធម៌នៅកម្ពុជា នាសាលប្រជុំសួនទឹកគជ់ស្វាយព្រៃ ខេត្តស្វាយរៀង។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា កិច្ចសហការរវាង ប.ស.ស និងអង្គការអុកស្វាម រៀបចំបង្កើតវេទិកាប្រចាំឆ្នាំថ្នាក់តំបន់នេះឡើង ដើម្បីពង្រឹងយន្តការគណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម ស្វែងយល់ពីការយល់ឃើញ បញ្ហាប្រឈម និងសំណើនានា និងពង្រឹងកិច្ចសហការគ្នា និងកិច្ចសន្ទនាសង្គម រវាងនិយ័តករ និងប្រតិបត្តិករ នៃរបបសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករ-និយោជិត ដើម្បីស្តាប់អំពីកង្វល់ សំណើ និងចងក្រងធាតុចូលនានា ដែលជាឧត្តមប្រយោជន៍ដល់ការតាក់តែងគោលនយោបាយ ក្នុងន័យធានាការគាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌នៅកម្ពុជា។
តាមរយៈវេទិកាប្រចាំឆ្នាំថ្នាក់តំបន់ខាងលើនេះ លោកបណ្ឌិតអគ្គនាយករង សង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការ និងកិច្ចសន្ទនាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងក្លាយជាពុទ្ធិ ធាតុចូល និងវិធីសាស្ត្រសំខាន់ៗ ដើម្បីជាគន្លឹះក្នុងការរៀបចំនូវយុទ្ធសាស្ត្រ និងផែនការការងារបន្ទាប់ សម្រាប់អនុវត្តការងារប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដែលជាការរួមចំណែកលើកកម្ពស់ និងការពង្រីករបបសន្តិសុខសង្គមកម្ពុជា ទៅដល់ប្រជាជនគោលដៅឱ្យកាន់តែទូលំទូលាយ និងឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល។

នាឱកាសនេះដែរ លោក ម៉ែន អេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានថ្លែងអំណរគុណដល់ ប.ស.ស និងអង្គការអុកស្វាម (OXFAM) ព្រមទាំងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំវេទិកានេះឡើង ជាពិសេស លោក ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសនូវគ្រប់វិស័យទូទាំងខេត្ត ចុះបញ្ជីកម្មករ-និយោជិតរបស់ខ្លួនមក ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ របបសន្តិសុខសង្គម៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


