Connect with us

ព័ត៌មានជាតិ

រដ្ឋសភា បើកសម័យប្រជុំពេញអង្គ ដើម្បីអនុម័តលើរបៀបវារៈចំនួន២​

បានផុស

នៅ

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាជាតិនៃកម្ពុជា បានបន្តបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមវត្តមានដឹកនាំដោយសម្ដេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈចំនួនពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របៀបវារៈដែលសម័យប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកនេះ យកមកអនុម័ត គឺរួមមាន ១) ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកស្រី យស ថានារី ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួសលោក ជា ចាន់តូ ដែលបានទទួលមរណភាព។ និង២) ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

សម័យប្រជុំនេះ ក៏មានវត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងសម្ដេចចក្រី ហេង សំរិន តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ព្រមទាំងមានតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទៀតផង ដើម្បីឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

មុនដាក់ឱ្យកិច្ចប្រជុំពេញអង្គរដ្ឋសភាពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់ភារកិច្ចឱ្យអន្តរគណៈកម្មការជំនាញរបស់រដ្ឋសភា ដើម្បីពិនិត្យ​ សិក្សា ព្រមទាំងបានជួបជជែកជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ​លោកស្រី ចម និម្មល ដើម្បីកាន់តែច្បាស់ មុនការសម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម