ព័ត៌មានជាតិ
រដ្ឋសភាគ្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវនិងបណ្ដុះបណ្ដាលដើម្បីពង្រឹងសមត្ថភាពមន្ត្រី
រដ្ឋសភាគ្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវនិងបណ្ដុះបណ្ដាលមួយចំណុះឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាដើម្បីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពរបស់មន្ត្រីដែលជាជំនួយការដល់សមាជិកសភា និងគណៈកម្មការជំនាញធានាពីភាពច្បាស់លាស់នៃការងារ។

អគ្គលេខាធិការរងប្រចាំការរដ្ឋសភាលោក កែវ ពិសិដ្ឋ បានឱ្យដឹងថា អង្គភាពនេះជាការរួមបញ្ចូលគ្នានៃនាយកដ្ឋានស្រាវជ្រាវទូទៅ នាយកដ្ឋានស្រាវជ្រាវច្បាប់ និងបណ្ដុះបណ្ដាល ដែលអាចនឹងបង្កើតនៅចុងខែមិថុនានេះ។ លោកក៏បានបញ្ជាក់ថាការងារបណ្ដុះបណ្ដាលលើការស្រាវជ្រាវនេះសភានឹងប្រើប្រាស់មន្ត្រីជំនាញជាន់ខ្ពស់របស់ខ្លួនដែលមានស្រាប់សម្រាប់ធ្វើការបណ្ដុះបណ្ដាលដល់មន្ត្រីតែម្ដង។
លោកថា៖ «យើងមានធនធានមនុស្សដែលពីមុនធ្លាប់ជាគ្រូបង្រៀននៅបរទេស នៅសិង្ហបុរី នៅចក្រភពអង់គ្លេស និងគ្រូដែលធ្លាប់បង្រៀនសញ្ញាប័ត្រធំៗនៅកម្ពុជាដែរ និងអ្នកដែលមានបទពិសោធន៍ការងារច្រើននៅក្នុងប្រទេសគឺដើម្បីជួយបណ្ដុះបណ្ដាលមន្ត្រីរបស់យើង»។

បន្ថែមលើនេះរដ្ឋសភាក៏អាចស្នើសុំអ្នកជំនាញពីប្រទេសផ្សេងទៀតមកបណ្ដុះបណ្ដាលមន្ត្រីដោយផ្ទាល់នៅកម្ពុជាផងដែរ តាមរយៈកិច្ចសហប្រតិបត្តិការសភាដែលកំពុងមានជាមួយអង្គការអន្តរជាតិដៃគូ និងប្រទេសជាមិត្តផ្សេងទៀត។
លោកបញ្ជាក់ថានេះជាការពង្រឹងសមត្ថភាពមន្ត្រីសភាបន្ថែមទៀត ដែលនឹងជួយដល់សមាជិកសភា និងគណៈកម្មការជំនាញធ្វើការបម្រើជាតិកាន់តែប្រសើរថែមទៀត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


