ព័ត៌មានជាតិ
អាជ្ញាធរកោះកុង និងក្រុមអ្នកជំនាញ ពិគ្រោះយោបល់គ្នាលើការស្រង់ស្ថិតិដែនកោះឡើងវិញ
អាជ្ញាធរខេត្តកោះកុង និងក្រុមការងារគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការបើកកិច្ចប្រជុំពិភាក្សាលើការស្រង់ស្ថិតិចំនួនកោះឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដើម្បីបង្កលក្ខណៈងាយស្រួលគ្រប់គ្រង និងបម្រើដល់ការអភិវឌ្ឍទៅអនាគត។

លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង ថ្លែងឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី ៨ ខែវិច្ឆិកា នេះថា នេះជាយន្តការចុះពិនិត្យ និងប្រមូលទិន្នន័យជាក់ស្ដែងនៅតាមទីតាំងកោះនីមួយៗ ដោយពិនិត្យយកទិន្នន័យជាក់ស្ដែងឱ្យបានច្បាស់លាស់ជាងមុន ដោយសំដៅជំរុញថែរក្សាការពារ លើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញវិនិយោគិនមកដាក់ទុនបន្ថែម។
លោកអភិបាលរងខេត្ត អះអាងទៀតថា កិច្ចប្រជុំពិភាក្សាធ្វើបច្ចុប្បន្នភាពទិន្នន័យដែនកោះ ឬ ថ្មដុះនៅក្នុងខេត្តកោះកុង មានទិន្នន័យបានកែប្រែឡើងវិញ ព្រោះវាមិនមែនជាកោះនោះទេ ពោលគឺគ្រាន់តែជាទួលលិចដែលមានព្រៃកោងកាងដុះជុំវិញប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរ និងក្រុមការងារគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នឹងធ្វើការនេះយ៉ាងលម្អិតលម្អន់ណាស់។

ដោយឡែក លោកឧត្ដមសេនីយ៍ រស់ សុខសំបូរ ប្រធាននាយកដ្ឋាននីតិកម្ម អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ លើកឡើងដែរថា កិច្ចការងារបច្ចេកទេស និងរដ្ឋបាលនេះ គ្រាន់តែចង់បានដឹងទិន្នន័យជាក់ស្តែងបំផុតពីចំនួនកោះដែលមានពិតប្រាកដ ចៀសវាងមានការបាត់បង់ក្នុងប្រការណាមួយទៅថ្ងៃមុខ។ ដូច្នេះពុំមែនមានការរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍អ្វីចំពោះដំណើរការអភិវឌ្ឍន៍វិនិយោគទេ។
យោងតាមលេខ នៃទិន្នន័យបឋមនៅឆ្នាំ ២០២១ ខេត្តកោះកុងមានកោះសរុបចំនួន ២៣ កោះ ដែលក្នុងចំណោមកោះទាំងអស់នោះ មានតែកោះស្ដេចទេដែលរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនស្របច្បាប់ជាអ្នកវិនិយោគ។ ក្នុងនោះដែនកោះភាគច្រើន គឺកោះធំៗ តំបន់ដែលមានមនុស្សរស់នៅដូចជាកោះស្តេច កោះស្មាច់ កោះអំពិល កោះកាពិ និងកោះស្រឡៅ មានមនុស្សរស់នៅច្រើន និងមានការវិនិយោគទុនផ្នែកវិស័យទេសចរណ៍កម្សាន្ត ក្រោមសិទ្ធិអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ