ព័ត៌មានជាតិ
តុលាការផ្ដន្ទាទោស លោក នី ណាក់ ដាក់ពន្ធនាគារ២ឆ្នាំ ពិន័យ៣លានរៀល សងជម្ងឺចិត្តដើមបណ្ដឹង២រយលានរៀល ក្រោយបរិហារកេរ្ដិ៍ លោក ហេង សួរ
តុលាការ បានសម្រេចផ្ដន្ទាទោស លោក នី ណាក់ ម្ចាស់ទំព័រហ្វេសប៊ុក Iman KH ដាក់ពន្ធនាគារ ២ឆ្នាំ ពិន័យ៣លានរៀល និងឱ្យសងជម្ងឺចិត្តដើមបណ្ដឹងចំនួន២រយលានរៀល ក្រោយលោក នី ណាក់ បរិហារកេរ្ដិ៍លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នរដ្ឋ នៅអំឡុងចុងឆ្នាំ២០២៣។

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ ចៅក្រមជំនុំជម្រះ លោក ទិត្យ សុទ្ធីបូរ៉ាឆាត អមដោយលោក សេង ហៀង ជាតំណាងអយ្យការ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងលោក នី ណាក់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង»។
សូមរម្លឹកថា លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារ កាលពីឆ្នាំ២០២០ម្តងរួចមកហើយ នៅក្រោមបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ»។ កាលណោះ តុលាការបានផ្តន្ទាទោស លោក នីណាក់ ដាក់ពន្ធនាគារចំនួនខែ១៨ខែ ។ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក នី ណាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីពន្ធនាគារ។

លុះមកដល់ចុងឆ្នាំ២០២៣ លោក នី ណាក់ បានផ្សព្វផ្សាយថា«មានការកាត់ដីចំនួន ១០០ ហិកតានៅខេត្តកំពត ផ្តល់ទៅឱ្យលោក ហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារនោះទេ»។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការងារ បានចេញមកបំភ្លឺថា ឈ្មោះ ហេង សួរ ដែលទទួលបានដី១០០ហិកតា នៅខេត្តកំពតនោះ មិនមែនជាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើយ។
ទោះបីជាអ្នកនាំពាក្យក្រសួងការងារបំភ្លឺដូច្នេះ ក៏លោក នី ណាក់ នៅតែបន្តផ្សព្វផ្សាយបែបនេះបន្តទៀត ទើបលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ សម្រេចដាក់ពាក្យបណ្ដឹងលើលោក នី នាក់ ពី ទៅកាន់សាលាដំបូងពីបទ«បរិហាកេរ្ដិ៍ និងញុះញង់»។
លោក នី ណាក់ កើតឆ្នាំ១៩៧៩ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង»៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


