ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តរតនគិរី បើកវេទិកាសាធារណៈស្តាប់ទុក្ខកង្វល់ និងដោះស្រាយតាមសំណូមពររបស់ពលរដ្ឋនៅក្នុងស្រុកវើនសៃ
មិនខុសពីខេត្តដទៃដែរ ខេត្តរតនគិរី បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តបាហ្វាំង ស្ថិតនៅក្នុងភូមិបានហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។ វេទិកាសាធារណៈនេះ បានស្តាប់ទុក្ខរបស់ប្រជាពលរដ្ឋ និងទទួលយកសំណួមពរ និងសំណើរបស់ប្រជាពលរដ្ឋ ទៅពិនិត្យ និងដោះស្រាយ។

រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៤នេះ ធ្វើឡើងកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមវត្តមានលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ាន់ សោភា អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ ក្រៅពីនេះ ក៏មានការចូលរួមពីមន្រ្តីរាជការ និងប្រជាពលរដ្ឋជាច្រើនទៀតមកពីបណ្តា ភូមិ ឃុំ ក្នុងស្រុកវើនសៃ ខេត្តរតនគិរី។

ការសួរដេញដោលអស់រយៈពេល១ ព្រឹកពេញនេះ ដោយឈរលើបទបញ្ជាផ្ទៃក្នុង រក្សារបៀបរៀបរយ ស្ងៀមស្ងាត់ មិនបង្កការរំខានផ្សេងៗ នៅពេលប្រារព្ធពិធី ហើយអ្នកចូលរួមទាំងអស់មានឱកាសចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ខ្លួន ដើម្បីលើកជាមតិ ឬយោបល់ និងសំណូមពរ ដោយម្នាក់បានមានពេលវេលា ៥នាទី ឬអាចសរសេរជាក្រដាស ឬកូនលិខិត។ អ្នកចូលរួមជាប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ទទួលបានឱកាសស្មើគ្នាក្នុងការបញ្ចេញមតិ។

បញ្ហាចំនួន២២ករណី ត្រូវបានប្រជាពលរដ្ឋលើកឡើងក្នុនៅងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តរតនគិរី ឆ្នាំ២០២៤ នៅស្រុកវើនសៃ។ អង្គវេទិកា បានដោះស្រាយជូន២០ករណី និង២ករណីទៀត មិនបានដោះស្រាយ។ ក្រុមប្រឹក្សាខេត្តនឹងឆ្លើយតបវិញទៅតាមស្ថានភាពជាក់ស្តែងស្របតាមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់មន្ទីរជំនាញ និងរដ្ឋបាលនីមួយៗដែលពាក់ព័ន្ធ។ យ៉ាងណាក៏ដោយ ក្រុមប្រឹក្សាខេត្តរតនគិរី បានប្រាប់ឱ្យថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក លោកមេឃុំ ត្រូវខិតខំយកចិត្តទុកដាក់នូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវចូលរួមទប់ស្កាត់រាល់បទល្មើស គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេស អនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


