ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន៖ កម្ពុជា វៀតណាមទាំងវិស័យរដ្ឋ និងឯកជនត្រូវរួមគ្នាកាន់តែសកម្មឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធឡើង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានថ្លែងថា កម្ពុជា វៀតណាមទាំងវិស័យរដ្ឋ និងវិស័យឯកជនត្រូវរួមគ្នាកាន់តែសកម្មឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែជិតស្និទ្ធឡើង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វែតែល រាជធានីភ្នំពញ នាព្រឹកថ្ងៃសៅរ៍ ៨ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ត្រិន ថាញ់មិន ព្រមទាំងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅកម្ពុជា។

សម្តេចបានបន្តទៀតថា ដំណើរទស្សនកិច្ចនាពេលនេះមិនត្រឹមជាការបន្តរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀតប៉ុណ្ណោះទេ តែដើម្បីចូលរួមនូវព្រឹត្តិការណ៍សំខាន់ៗ រួមមាន ពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ចូលរួមមហាសន្និបាតនៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP លើកទី១២ និងចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
ឯកឧត្តម ត្រិន ថាញ់មិន បានលើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការីកចម្រើនយ៉ាងឆាប់រហ័ស។

ឯកឧត្តមប្រធានសភាក៏បានលើកទឹកចិត្តដល់ប្រទេសទាំងពីរ ដែលមានទាំងវិស័យរដ្ឋ និងវិស័យឯកជនត្រូវរួមគ្នាកាន់តែសកម្មឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគី ឱ្យកាន់តែជិតស្និទ្ធឡើង តាមរយៈ ការផ្លាស់ប្តូរដំណើរទស្សនកិច្ច ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ពង្រឹងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីឲ្យកាន់តែមានភាពជិតស្និតមួយកម្រិតទៀត។
គួរំលឹកផងដែរថា នៅថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ សមាគមមិត្តភាពនៃប្រទេសទាំងពីរនឹងជួបប្រជុំគ្នានៅខេត្តកែប៕

អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


