ព័ត៌មានជាតិ
លោក យស ផានីត្តា ជាប់ជាប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា ជំនួសលោក ធន់ វឌ្ឍនា
លោក យស ផានីត្តា ក្លាយជាប្រធានគណៈកម្មការទី២ របស់ព្រឹទ្ធសភា ជំនួសលោក ធន់ វឌ្ឍនា ដែលត្រូវទៅកាន់មុខតំណែងថ្មី ជាអនុប្រធានទី២ នៃព្រឹទ្ធសភា។

ការជ្រើសរើសប្រធានថ្មីរបស់គណៈកម្មការទី២ ព្រឹទ្ធសភា នាពេលនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការកែសម្រួលក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ព្រឹទ្ធសភា ដោយក្នុងនោះ លោក អ៊ុច បូររិទ្ធ អតីតអនុប្រធានទី២ ព្រឹទ្ធសភា ត្រូវបានជ្រើសរើសជាអនុប្រធានទី១ ខណៈលោក ធន់ វឌ្ឍនា ដែលជាអតីតប្រធានគណៈកម្មការទី២ ត្រូវជ្រើសឱ្យធ្វើជាអនុប្រធានទី២ នៃព្រឹទ្ធសភាវិញ។
តំណែងអនុប្រធានព្រឹទ្ធសភាទាំងពីរ ត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោតជ្រើសរើសនៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី២ នីតិកាលទី៥ ក្រោមអធិបតីភាពដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានវត្តមានសមាជិកចូលរួម ៥៨រូប។ ក្រៅពីការបោះឆ្នោតជ្រើសរើសអនុប្រធានព្រឹទ្ធសភា សម័យប្រជុំពេញអង្គ ក៏បានបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី២ ព្រឹទ្ធសភា នីតិកាលទី៥ ផងដែរ គឺលោក យស ផានីត្តា។

បន្ទាប់ពីការបោះឆ្នោតដោយសម័យពេញអង្គព្រឹទ្ធសភារួចមក នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ដដែល គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ក៏បានបន្តរៀបចំកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់គណៈកម្មការនេះ។ តាមរយៈលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុង លោក យស ផានីត្តា ត្រូវបានជាប់ឆ្នោតជាប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា។

គួរជម្រាបថា គណៈកម្មការទី២ នៃព្រឹទ្ធសភា មានសមាសភាពចំនួន ៥រូប គឺ៖ លោក យស ផានីត្តា ជាប្រធាន លោក ឈួន ឡេង ជាអនុប្រធាន លោក គិន ណែត ជាលេខាធិការ ព្រមទាំងលោកស្រី អ៊ុក ម៉ាលី និងលោក ញ៉ូវ សុង ជាសមាជិក។ មុនជ្រើសរើសឱ្យកាន់ជាប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា លោក យស ផានីត្តា មានតួនាទីជាអនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥)៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


