ព័ត៌មានជាតិ
ក្រសួងការបរទេសកម្ពុជា៖ បទឈប់បាញ់អ៊ីស្រាអែល-លីបង់ នឹងឈានទៅបញ្ឈប់ការប្រយុទ្ធគ្នាឆ្លងព្រំដែន
កិច្ចព្រមព្រៀងលើបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ នឹងឈានទៅបញ្ឈប់ការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងកម្លាំងប្រដាប់អាវុធប្រទេសទាំងពីរ។ នេះជាការរំពឹងទុករបស់ក្រសួងការបរទេសកម្ពុជា ក្រោយអ៊ីស្រាអែល និងលីបង់ បានប្រកាសបទឈប់បាញ់។

ដោយមានការសម្របសម្រួលពីសំណាក់សហរដ្ឋអាមេរិក និងបារាំង នៅទីបំផុត គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានយល់ព្រមលើបទឈប់បាញ់មួយជាមួយក្រុមហេសបូឡាលីបង់ ដែលបទឈប់បាញ់នេះបានចូលជាធរមាននៅម៉ោង ៤ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមរយៈបទឈប់បាញ់នេះ កងទ័ពអ៊ីស្រាអែលនឹងត្រូវដកចេញពីភាគខាងត្បូងប្រទេសលីបង់ ខណៈក្រុមហេសបូឡាក៏នឹងដកថយចេញពីភាគខាងជើងទន្លេ Litani ដូចគ្នា។ មជ្ឈដ្ឋានទូទៅ បានរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងឈានទៅរកការបញ្ចប់អំពើហិង្សារយៈពេលជាងមួយឆ្នាំមកនេះ ដែលផ្តើមឡើងនៅពេលក្រុមហេសបូឡា បើកការវាយប្រហារទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។

លើបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក៏បានសម្ដែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់ ពេលនេះ។ ក្រសួងការបរទេស តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ បានបង្ហាញក្ដីសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ជាអចិន្ត្រៃយ៍នៃការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងអ៊ីស្រាអែល-លីបង់។
គួរជម្រាបថា ចាប់តាំងពីការបើកការវាយប្រហារគ្នាទៅវិញទៅមក កាលពីខែតុលា ឆ្នាំ២០២៣មក អ៊ីស្រាអែលបានសម្លាប់ប្រជាជនលីបង់ចំនួន ៣ ៧៦៨នាក់ និងបង្ខំឱ្យ ១.២លាននាក់ទៀតត្រូវជម្លៀសខ្លួន ដោយសារតែសង្គ្រាមដ៏សាហាវនេះ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


