ព័ត៌មានជាតិ
ក្រសួងរៀបចំដែនដី តែងតាំងលោក សរ សាវេត ជាប្រធានមន្ទីររៀបចំដែនដីថ្មីខេត្តព្រះវិហារ
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីថ្មីខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ លោក សរ សាវេត អតីតអនុប្រធានមន្ទីររៀបចំដែនដី ត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានមន្ទីររៀបចំដែនដីថ្មី ជំនួសលោក សំ សារឿន ដែលត្រូវសម្រួលភារកិច្ចទៅបំពេញការងារនៅទីស្តីការ ក្រសួងរៀបចំដែនដីវិញ។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ទេព ធន រដ្ឋលេខាធិការ តំណាងលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោកអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានណែនាំដល់ប្រធានមន្ទីរថ្មី ត្រូវរក្សានូវសាមគ្គីភាពផ្ទៃក្នុង មានការទំនាក់ទំនងល្អជាមួយអាជ្ញាធរ មន្ទីរ អង្គភាព ក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន និងត្រូវយកចិត្តទុកដាក់បន្ថែមទៀត នៅក្នុងការចូលរួមអនុវត្តការងារជំនាញ ស្របតាមច្បាប់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួង និងរាជរដ្ឋាភិបាល និងបន្តជំរុញការងារចុះបញ្ជីដីធ្លី និងការផ្តល់សេវាសុរិយោដីឱ្យកាន់តែមានប្រសិទ្ធិភាព ឆាប់រហ័ស ជឿទុកចិត្តពីប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងដំណាក់កាលនៃការអនុវត្តន៍គោលនយោបាយកំណែទម្រង់ស៊ីជម្រៅ និងជំរុញការចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងឈានទៅលប់បំបាត់បញ្ហាទំនាស់ដីធ្លី។

ចំណែក លោក ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការផ្លាស់ប្តូរមន្ត្រីរាជការនៅក្នុងតំណែងមុខងារសាធារណៈគ្មានរឿងអ្វីចម្លែកទេ មន្ត្រីមុខងារសាធារណៈ ការផ្លាស់ប្តូរ ការតម្លើង ការបន្ថយ ការបញ្ឈប់ គឺជារឿងធម្មតា ដែលមន្ត្រីសាធារណៈគ្រប់រូបតែងតែជួប។ លោកថា លោក សរ សាវេត ដែលទទួលភារកិច្ចបន្តពីលោក សំ សារឿន នេះ គឺលោកបានបំពេញភារកិច្ចនៅមន្ទីរនេះបានរយៈពេល២០ឆ្នាំហើយ ពោល គឺចាប់តាំងពីឆ្នាំ២០០៤ម្ល៉េះ ដូច្នេះបានន័យថា លោកធ្វើកិច្ចការនៅទីនេះយូរហើយ ប៉ុន្តែអ្វីដែលលោកត្រូវធ្វើបន្ថែមទៀត គឺកត្តាសាមគ្គីផ្ទៃក្នុងអង្គភាពឱ្យបានល្អប្រសើរ។

លោក ទេព ធន បានថ្លែងលើកឡើងពីការតាំងចិត្តខ្ពស់របស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នូវគោលការណ៍រួមក្នុងការសម្រេចបានតាមគោលការណ៍បច្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នូវចំណុចសំខាន់ៗចំនួន៣៖*ទី១៖ការចុះបញ្ជីដីបង្ហើយ ទី២៖ បរិយាកាសគ្មានវិវាទ ទី៣៖ សេវាគាប់ចិត្ត៕
ដោយ៖ជុន កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


