Connect with us

ព័ត៌មានជាតិ

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលពីរនាក់ គឺលោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវតុលាការខេត្តសៀមរាប កោះហៅឱ្យចូលឆ្លើយបំភ្លឺ ពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមដីកាដោះហៅរបស់លោក លិ ស៊ីវទាន ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានតម្រូវឱ្យលោក ស៊ាន បូរ៉ាត ដែលមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ ឱ្យចូលមកកាន់សាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា។

ជាមួយគ្នានេះ លោកចៅក្រមស៊ើបសួរនៃតុលាការខេត្តសៀមរាប ក៏បានកោះហៅលោក ស ថាវី ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅពេលព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែរ។

ជាការកត់សម្គាល់ ការកោះហៅលោក ស៊ាន បូរ៉ាត និងលោក ស ថាវី នេះ ត្រូវបានប្រភពព័ត៌មានទម្លាយថា ធ្វើឡើងតាមសំណើរបស់មេធាវីរាជរដ្ឋាភិបាល ដែលកំពុងទទួលជួយការពារក្តីជូនប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម