Connect with us

ព័ត៌មានជាតិ

សំណុំរឿង ឡេង ចាន់ណា៖ សម្ដេចធិបតី ថា មិនទុកបញ្ហានេះចោលទេ នឹងបន្តវែកមុខអ្នកពាក់ព័ន្ធថែមទៀត

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ករណីសំណុំរឿងឆបោកក្នុងគម្រោងអតីតឧកញ៉ា ឡេង ចាន់ណា រាជរដ្ឋាភិបាលមិនទុកបញ្ហានេះចោលឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល នឹងបន្តវែកមុខអ្នកពាក់ព័ន្ធក្នុងករណីនេះថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូច្នេះថា៖ «ពេលដែលរាជរដ្ឋាភិបាលប្រគល់មេធាវីឱ្យធ្វើហើយ បានន័យថា តាមរឿងនេះពីដើមដល់ចប់។ នេះគឺជាការបញ្ជាក់នៅការប្តេជ្ញាចិត្ត បើទោះបីរឿងនេះរាជរដ្ឋាភិបាល ពីដើមទីមិនបានចូលដៃក្នុងការងារនេះ ប៉ុន្តែជាការទទួលខុសត្រូវ និងស្រាវជ្រាវពង្រីកមុខសញ្ញាថែមទៀត តើនរណាពាក់ព័ន្ធទៀត?»

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងឱ្យដឹងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ថា គម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា គឺជាគម្រោងមានលក្ខណៈជាប្រព័ន្ធឆបោក តាមរូបមន្ត Ponzi Scheme មិនមែនជាគម្រោងវិនិយោគលើអចលនទ្រព្យធម្មតាៗនោះឡើយ។

ដូច្នេះហើយ សំណុំរឿងឆបោករបស់បុគ្គល ឡេង ចាន់ណា រាជរដ្ឋាភិបាលមិនបញ្ចប់ទេ ហើយបន្តចាត់វិធានការជាប់រហូត ដោយរាជរដ្ឋាភិបាល នៅតែបន្តតាមវែកមុខជនឆបោកក្នុងគម្រោងរបស់ ឡេង ចាន់ណា។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី។

តែយ៉ាងណា សម្តេចធិបតី បានគូសបញ្ជាក់ដូច្នេះថា៖ «គោលដៅធំរបស់រាជរដ្ឋាភិបាល មិនត្រឹមតែឃាត់ខ្លួនមុខសញ្ញាដែលពាក់ព័ន្ធករណីឆបោកនេះ បញ្ជូនទៅតុលាការទេ អ្វីដែលសំខាន់នោះ ការប្រមូលប្រភពធនធានពីជនឆបោកទាំងនោះមកដោះស្រាយជូនប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ តាមលទ្ធភាពដែលអាចធ្វើទៅបាន»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម