ព័ត៌មានជាតិ
សាកលវិទ្យាល័យមួយផ្តល់ឧបករណ៍ចម្រោះទឹកស្អាតដល់ក្រសួងអប់រំបំពាក់តាមវិទ្យាល័យនៅតំបន់ដាច់ស្រយាល
សាកលវិទ្យាល័យ បូណាម៉ារី បានផ្តល់ឧបករណ៍ចម្រោះទឹកស្អាតចំនួន៤២គ្រឿងដល់ក្រសួងអប់រំយុវជននិងកីឡាសម្រាប់បំពាក់ជូនលោកគ្រូ-អ្នកគ្រូសិស្សានុសិស្សប្រើប្រាស់នៅតាមវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ និងតំបន់ដាច់ស្រយាលដើម្បីរួមចំណែកក្នុងការថែរក្សាសុខភាពដល់សិស្សានុសិស្ស និងលោកគ្រូអ្នគ្រូកាន់តែប្រសើរ។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា កាលពីថ្ងៃទី០៥ធ្នូ លោកបណ្ឌិត សេង បូណា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបូណាម៉ារីបានឱ្យដឹងថា ជាមួយគ្នានេះដែរសាកលវិទ្យាល័យក៏បានផ្តល់អាហារូបករណ៍១០០% ចំនួន៤០កន្លែង
ដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ជូនដល់សិស្សនិស្សិតដែលខ្វះខាតឱ្យមានលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្តម
សិក្សាបន្ត។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ បូណាម៉ារី ចំពោះសមិទ្ធផលនាពេលកន្លងមក ជាពិសេសសម្រាប់ការជួយឧបត្ថម្ភនាពេលនេះ និងជឿជាក់ថា សាកលវិទ្យាល័យនេះនឹងបន្តអភិវឌ្ឍសមត្ថភាព និងវិសាលភាពរបស់ខ្លួនប្រែក្លាយជាសាកលវិទ្យាល័យធនធានមួយនៅកម្ពុជាឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល។

លោកឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់សាកលវិទ្យាល័យដែលបានរៀបចំកម្មវិធីសិក្សាដ៏សម្បូរបែបដោយផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនសហគ្រាសនានា ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងមានលក្ខណៈអំណោយផលដល់សិស្សនិស្សិតដែលផ្តល់ជាជម្រើសរៀនដោយផ្ទាល់នៅសាលា ឬរៀនតាមអនឡាញ។

លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យបន្តពង្រឹងគុណភាពអប់រំក៏ដូចជាគុណវុឌ្ឍិសាស្រ្តាចារ្យក្នុងការបង្រៀនដោយផ្តោតសំខាន់លើ Outcome Based Education(OBE) ជាពិសេស សៀវភៅ ឯកសារ និងមុខវិជ្ជាសិក្សាត្រូវឆ្លើយតបនឹងទីផ្សារការងារជាក់ស្តែងត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនានាបន្ថែមទៀត ជាពិសេសសាកលវិទ្យាល័យក្រៅប្រទេស និងបានលើកទឹកចិត្តឱ្យបង្កើតជាថ្នាក់បង្រៀនត្រៀមបំប៉នភាសា អង់គ្លេសដល់សិស្ស-និស្សិតដែលសមត្ថភាពភាសានៅមានកម្រិត ដើម្បីអាចឈានទៅចូលរៀនវគ្គសិក្សា និងចូលរួមកម្មវិធីចុះកម្មសិក្សាដែលសាលាផ្តល់ជូន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


