ព័ត៌មានជាតិ
រដ្ឋបាលក្រុងស្ទឹងត្រែងដាក់ផែនការរៀបចំសោភណភាពក្រុង ទាក់ទាញទេសចរមកសម្រាកកម្សាន្ត
អភិបាលក្រុងស្ទឹងត្រែង នឹងរៀបចំធ្វើសួនច្បារតាមផែនការអភិវឌ្ឍខេត្ត ដោយបញ្ចប់ការលក់ដូរនៅលើសួនច្បារ ចាប់ពីមុខរង្វង់មូលព្រះបាទជយវរ័្មនទី៧ និងលើផ្លូវបេតុងលេខ៦៣-៦៤ រហូតដល់រង្វង់មូលព្រះភិរុនមាត់ទន្លេក្រុងស្ទឹងត្រែង។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងបញ្ឈប់ការលក់ដូរជាមួយអាជីវករចំនួនជាង ៦០ នាក់ នៅសាលាក្រុងស្ទឹងត្រែងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានថ្លែងថា កិច្ចការងារអភិវឌ្ឍនេះរដ្ឋបាលខេត្តធ្វើឡើងចាប់ពីទីតាំងមុខសាលាខេត្តទៅ។

លោកថា បច្ចុប្បន្នទីកន្លែងមួយចំនួនបងប្អូនអាជីវករលក់ដូរ ដូចនេះបងប្អូនត្រូវចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុង ដើម្បីផ្តល់លទ្ធភាពឱ្យខេត្តរៀបចំធ្វើការងារអភិវឌ្ឍន៍ពីព្រោះការអភិវឌ្ឍន៍នេះមិនមែនសម្រាប់បុគ្គលណាទេ គឺរៀបចំអភិវឌ្ឍន៍ឲ្យទៅជាសួនលម្អផង កន្លែងហាត់ប្រាណផង សម្រាប់ទាក់ទាញភ្ញៀវទេសចរផង ដើម្បីឲ្យខេត្តពេលភ្ញៀវអញ្ជើញមកមានកន្លែងលេង ព្រោះបច្ចុប្បន្នភ្ញៀវប្រមាណ ៨០% ចាត់ទុកខេត្តស្ទឹងត្រែងជាតំបន់ឆ្លងកាត់ទេ មកពីភ្នំពេញទៅឡាវអត់ដេក បានតែចូលបាយពេលថ្ងៃ។ មកពីរតនៈគិរីក៏អត់ អីចឹងចង់បានខេត្តពេលភ្ញៀវមកលេង ថ្ងៃបុណ្យចុងសប្តាហ៍យ៉ាងហោចណាស់ ឲ្យបានភ្ញៀវសម្រាកមួយយប់ឬពីរយប់ដែរ មានន័យថាក្រុងមានកន្លែងលេងពេលថ្ងៃ យប់មានកន្លែងកំសាន្ត ហើយនៅតាមបណ្ដាស្រុក ក្នុងខេត្តស្ទឹងត្រែង យ៉ាងហោចណាស់ក៏ចំណាយពេលសម្រាកមួយយប់ក៏ពីរយប់ដែរ។


លោកស្រី សែ វាសនា រស់នៅសង្កាត់ស្ទឹងត្រែងតំណាងឱ្យបងប្អូនអាជីវករលក់ដូរនៅលើសួនបានគាំទ្រការអភិវឌ្ឍនេះ ដើម្បីធ្វើឱ្យខេត្តស្ទឹងត្រែងមានផ្លូវល្អ មានសួនកំសាន្ត មានកន្លែងកុមារលេង មានកន្លែងហាត់ប្រាណ មានកន្លែងភ្ញៀវទេសចរអង្គុយលំហែរកាយ បង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ។
យ៉ាងណាលោកស្រីសូមឱ្យអាជ្ញាធរក្រុងរកទីតាំងណាមួយសមស្របសម្រាប់រៀបចំឲ្យពលរដ្ឋអាចលក់ដូរ ចំណីអាហារផ្សេងៗ គ្រាន់បានប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ។
ទីតាំងអភិវឌ្ឍសួនច្បារត្រូវបានលោក សរ សុពុត្រា អភិបាលខេត្តខេត្តស្ទឹងត្រែង គ្រោងរៀបចំប្រែក្លាយពីភាពស្រអាប់ទៅជាមានភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរមកលេងខេត្តស្ទឹងត្រែងឱ្យបានច្រើននៅឆ្នាំ២០២៥ ពិសេសគឺបានមកម្តងហើយចង់មកម្តងទៀត៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


