Connect with us

ព័ត៌មានជាតិ

មង្គលការនៅសំរោង ជាប់ពាក់ព័ន្ធដល់ស្រុកទ្រាំង អាជ្ញាធរចុះយកសំណាកថ្ងៃនេះ

បានផុស

នៅ

អភិបាលស្រុកទ្រាំង ខេត្តតាកែវ លោក ឈួន ផាន់នី នៅថ្ងៃទី ១៦ ខែមីនានេះ បានដឹកនាំក្រុមគ្រូពេទ្យបង្អែកស្រុកចុះទៅយកសំណាកដល់អ្នកពាក់ពន្ធ័ចូលរួមក្នុងពិធីមង្គលការមួយដែលមានអ្នកវិជ្ជមានចូលរួមនាថ្ងៃទី១២ខែមីនាកន្លងមកស្ថិតក្នុងភូមិក្រាំងលៀវ ឃុំរវៀង ស្រុកសំរោងខេត្តតាកែវ។
លោក ឈួន ផាន់នី បានឲ្យដឹងថា អ្នកពាក់ពន្ធ័ក្នុងពិធីនោះកំពុងរស់នៅភូមិកន្ធួចធំឃុំត្រឡាចស្រុកទ្រាំងខេត្តតាកែវ។
បន្ទាប់ពីយកសំណាកដល់អ្នកពាក់ពន្ធ័រួចមក គឺតម្រូវឲ្យធ្វើចត្តាឡីសក័រយះពេល១៤ថ្ងៃហើយប្រសិនបើរកឃើញវិជ្ជមានគឺត្រូវបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តតាកែវហើយអ្នកអវិជ្ជមានត្រូវធ្វើចត្តាឡីសក័១៤ថ្ងៃជាកំហិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ឈួន ផាន់នី នៅមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវគឺទើបតែមានអ្នកពាក់ពន្ធ័វីរូសកូវីដ១៩ជាលើកដំបូងនេះទេ៕

អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម