ព័ត៌មានជាតិ
តំបន់ទេសចរណ៍នៅស្រុកស្រែអំបិល ត្រូវបានភ្ញៀវទេសចរកក់ស្ទើរតែជិត១០០% សម្រាប់ឆ្លងឆ្នាំ
ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានចាត់ទុកជាមូលដ្ឋានដែលមានតំបន់ទេសចរណ៍បែបធម្មជាតិជាច្រើនសម្រាប់ដំណើរកម្សាន្តរបស់អ្នកទេសចរគ្រប់ទិសទី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំសកលខាងមុខ តំណាងអ្នកបម្រើសេវាកម្ម អះអាងថា ត្រូវបានទទួលកក់ទុកអស់ស្ទើរតែ១០០%ហើយ។

ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខ អ្នកទេសចរនានាកំពុងសម្លឹងទិសដៅតំបន់ទេសចរណ៍ដែលខ្លួនគ្រោងនឹងទៅកម្សាន្តលំហែកាយ ដោយជាក់ស្តែងស្រុកស្រែអំបិលដែលមានសក្តានុពលវិស័យទេសចរមួយកំពុងអន្ទូងចិត្តមនុស្សមកលេង។ លោក សឹម ម៉ាប់ តំណាងអ្នកគ្រប់គ្រងផ្ទះសំណាក់សុភមង្គល បានឱ្យកម្ពុជាថ្មីនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ថា មកទល់ម៉ោងនេះ ផ្ទះសំណាក់របស់លោកបានទទួលកក់ពីភ្ញៀវទេសចរមកពីបណ្តារាជធានីខេត្តសឹងតែ១០០ភាគរយហើយ សម្រាប់ស្វាគមន៍ផ្តល់សេវាកម្មស្នាក់នៅ និងអាហារហូបចុក។
លោក សឹម ម៉ាប់ បន្តថា រៀងរាល់មានពិធីបុណ្យទានតូចធំ តំបន់បម្រើសេវាកម្មរបស់លោកតែងបញ្ចុះតម្លៃជូនដល់អតិថិជន ដោយពុំតម្លើងថ្លៃនោះទេ ពោលគឺធ្វើយ៉ាងផ្តល់បរិយាកាសសប្បាយរីករាយគ្រប់រដូវកាលចំពោះដំណើរការកម្សាន្តរបស់ភ្ញៀវដែលមកទទួលយកសេវាកម្ម។ ដោយឡែកចំណីអាហារសមុទ្រ បានប្រមូលទិញពីប្រជានេសាទក្នុងសហគមន៍មិនឱ្យអ្នកទេសចរពិសារខកចិត្តឡើយ។

សម្រាប់ផ្ទះសំណាក់សុភមង្គល ក៏មានជាSky bar ទទួលសេវាកម្មកម្មវិធីនានាបូកផ្សំនឹងការប្រគុំតន្រ្តីកំដរអារម្មណ៍គ្រប់អ្នកដែលបានមកលំហែកាយផងដែរ។ ស្រុកស្រែអំបិល មានសក្តានុពលដូចជា៖តំបន់ឆ្នេរសមុទ្រខៀវស្រងាត់ ទេសភាពស្ទឹងពពក ទឹកជ្រោះព្រៃភ្នំបៃតង និងចំណីអាហារសមុទ្រស្រស់ៗ។
អ្នកគ្រប់គ្រងបឹងកាឡូ នេសាទ ប៊ូទិច លោក ឃុយ ឈួន ប្រាប់ថា បឹងកាឡូរបស់លោក ត្រូវបានភ្ញៀវកក់ពេញអស់ហើយចំពោះដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យឆ្នាំសកលខាងមុខ។ បឹងកាឡូជាតង់សរចនាបែបម៉ូតថ្មីគួរឱ្យចាប់អារម្មណ៍ ដោយក្នុង១តង់ថ្លៃ៤០ដុល្លារមិនឡើងថ្លៃទេ គឺតម្លៃថេរតែម្តង។ ម៉្យាងវិញទៀត ភ្ញៀវទេសចអាចនាំយកម្ហូបអាហារចូលក្នុងបរិវេនបឹងកាឡូបានដោយមិនត្រូវឱ្យបង់សេវាអ្វីឡើយ។

លោក ឃុយ ឈួន អះអាងថា មូលហេតុដែលអ្នកទេសចរតែងតែមកលំហែនៅតំបន់រមណីយដ្ឋានរបស់ខ្លួន ក៏ព្រោះតែមានទេសភាពសមុទ្រថ្លារដូចកញ្ចក់ តេស្តរសជាតិអាហារសមុទ្ររបស់ប្រជាសហគមន៍នេសាទ និងស្រូបយកខ្យល់អាកាសធាតុបរិសុទ្ធផងដែរ។
ទាក់ទិននឹងការការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពជូនពលរដ្ឋនិងអ្នកទេសចរ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខ ត្រូវបានលោកវរៈសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល ថ្លែងថាលោកបានរៀបចំចាត់ចែងកងកម្លាំងទៅតាមគោលដៅទេសចរណ៍នីមួយៗអស់ហើយ ដើម្បីសុវត្ថិភាពអ្នកទេសចរ និងពលរដ្ឋ។

លោកអធិការនគរបាលស្រុកស្រែអំបិល បន្ថែមថា ក្រោមបទបញ្ជាណែនាំអគ្គស្នងការនគរបាលជាតិ លោកស្នងការនគរបាលខេត្ត និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ក៏តាមដានល្បាតយ៉ាងតឹងរឹងចំពោះក្រុមក្មេងទំនើងដែលតែងបង្កអសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។
ជាក់ស្តែងស្ថានភាពក្មេងទំនើងនៅក្នុងស្រុកស្រែអំបិល អាចគ្រប់គ្រងកំណត់មុខសញ្ញាបានដោយពួកគេមិនមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់។ ប៉ុន្តែលោកក៏អំពាវនាវដល់អាណាព្យាបាល និងម្តាយឪពុកគ្រប់រូបមេត្តាបន្តយកចិត្តទុកដាក់ និងចែករំលែកពេលវេលាអប់រំទូន្មាន ណែនាំកូនៗ ក៏ដូចជាកូនក្មួយ កុំឲ្យប្រព្រឹត្តអំពើខុសឆ្គងនាំឲ្យប៉ះពាល់ដល់អនាគត និងសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិ៕អត្តបទ៖សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


