ព័ត៌មានជាតិ
ពលរដ្ឋរស់នៅឃុំប៊ូស្រា ខេត្តមណ្ឌលគិរី នឹងទទួលបានផ្លូវបេតុង១ខ្សែឆាប់ៗនេះ ដើម្បីងាយស្រួលធ្វើដំណើរប្រចាំថ្ងៃ
មិនយូរនោះទេ ប្រជាពលរដ្ឋដែលរស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នឹងទទួលបានផ្លូវបេតុង១ខ្សែបន្ថែមទៀតហើយ។ រដ្ឋបាលស្រុកពេជ្រាដា កំពុងតែស្ថាបនាសាងសង់ផ្លូវបេតុងអាមេបន្ថែមមួយខ្សែទៀត ដែលមានកម្រាស់០.១៥ម៉ែត្រ ហើយមានទទឹង៧ម៉ែត្រ និងបណ្ដោយ៥៣០ម៉ែត្រ ជាគម្រោងអភិវឌ្ឍន៍ក្នុងឆ្នាំ២០២៤របស់រដ្ឋបាលស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីតភ្ជាប់ពីណុចអូរអំប៊ក់ភូមិពូទឺត ភ្ជាប់មក ភូមិប៊ូស្រា ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ផ្លូវបេតុងដែលមានប្រវែង៥៣០ម៉ែត្រនេះ រដ្ឋបាលស្រុកបានផ្តល់សិទ្ធិសាងសង់ឱ្យទៅក្រុមហ៊ុន អេច ប៊ី អេស ឌី ខន់ស្រ្តាក់សិន ដែលបានជាប់ការដេញថ្លៃនាពេលកន្លងទៅ។ ផ្លូវបេតុង១ខ្សែនេះ គ្រោងនឹងចំណាយថវិការក្នុងការសាងសង់អស់ចំនួន ៧២៣.៨៣១.០០០រៀល ជាតម្លៃកិច្ចសន្យា។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា និងជាគណៈបញ្ជាការឯកភាពស្រុក។ លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនដេញថ្លៃសាងសង់ បានគោរពធ្វើទៅតាមកិច្ចសន្យាដោយបានសាងសង់ទៅតាមស្តង់ដារបច្ចេកទេស ហើយបើធ្វើផ្ទុយពីកិច្ចសន្យាព្រមព្រៀងនោះ រដ្ឋបាលស្រុកនឹងផ្អាកដំណើរការចាត់ទុកជាមោឃៈភ្លាម។

បន្ថែមលើនេះ អភិបាលស្រុករូបនេះ ក៏បានបង្ហើបប្រាប់ពីផែនការស្ថាបនាសាងសង់ផ្លូវបេតុងដំបូងនៅដើមឆ្នាំ២០២៥នេះផងដែរ ដោយថា រដ្ឋបាលស្រុកនឹងអាចជួសជុលសាងសង់ផ្លូវបេតុងមានប្រវែង២៩៥ម៉ែត្របន្ថែមទៀត ដើម្បីតភ្ជាប់ពីគម្រោងដែលកំពុងសាងសង់ផ្លូវប្រវែង៥៣០ម៉ែត្រក្នុងឆ្នាំ២០២៤ ហើយអាចតភ្ជាប់មកផ្លូវជាតិធំរបស់ស្រុកពេជ្រាដាតែម្តង។ លោកអភិបាលស្រុកបានអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលបានទទួលសមិទ្ធផលផ្លូវបេតុងថ្មីនៅតាមមូលដ្ឋានរបស់ខ្លួន សូមជួយថែរក្សា និងសហការគ្នាថែទាំផ្លូវនេះ ដើម្បីជាប្រយោជន៍រួម និងជាសរសៃឈាមតែមួយគត់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងអាចដឹកជញ្ជូនទំនិញកសិផលផ្សេងផ្សេងមកកាន់ទីប្រជុំជន បានយូអង្វែង ហើយអាចជាមុខមាត់សម្រាប់ប្រទេសជាតិផងដែរ៕
ដោយ ៖រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


